© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តួអង្គ វិស្សនី ដែលធ្លាប់ត្រូវ ផៃរ៉ាត់ជាប្តីធ្វើបាប ទាំងផ្លូវចិត្ត និងផ្លូវកាយ មកដល់ភាគនេះ នាងមិននៅស៊ូទ្រាំឲ្យប្តីអភិជនម្នាក់នេះ ដឹកច្រមុះនាងបានទៀតទេ។ នៅថ្ងៃមួយ ផៃរ៉ាត់ នៅសម្រាកក្នុងបន្ទប់ ស្រវឹងជោគជាំតាំងពីយប់ វិស្សនី មិនខ្វល់ពីអ្វីទាំងអស់ ទុកកូនចោលនឹងម្តាយ ហើយរៀបចំខ្លួនយ៉ាងស្អាតចេញទៅក្រៅ។
វិស្សនី បានគិតក្នុងចិត្តថា បើនាងនៅធ្វើជាគោក្របី ឲ្យផៃរ៉ាត់វាយដុំបន្តទៀតនោះ ជីវិតរបស់នាង និងកូន ក៏រស់នៅគ្មានក្តីសុខសនោះដែរ បើទោះបីជាពេលនេះ ជីវិតសោយសុខលើគំនរទ្រព្យយ៉ាងណាក៏ពិតមែន។ វិស្សនី នាងបានប្រើល្បិច ឲ្យស៊ូរ៉ា ជាលេខាស្រី ជួយបង្រៀនការងារក្នុងក្រុមហ៊ុនរបស់ផៃរ៉ាត់ទាំងអស់ ដើម្បីមិនចង់ឲ្យផៃរ៉ាត់ មើលងាយនាងបន្តទៀត។ ស៊ូរ៉ា បានដឹងថា នេះគ្រាន់តែជាល្បិចរបស់វិស្សនីតែប៉ុណ្ណោះ ដែលចង់ដឹងពីការងារ ដើម្បីសើបពីទំនាក់ទំនងស្នេហាលួចលាក់រវាងខ្លួន និងប្តីរបស់នាង។
វិស្សនី បានពឹងពាក់មិត្តភក្តិប្រុសម្នាក់ដែលទុកចិត្ត ក្នុងបំណងរកស៊ីជាមួយគ្នាដោយមិនឲ្យ ផៃរ៉ាត់ដឹងជាដាច់ខាត ហើយខ្លួនបានប្រឹងប្រែងរៀនសូត្រពីការងារនៅក្នុងក្រុមហ៊ុន ឲ្យល់កាន់តែច្បាស់។ ស៊ូរ៉ា បានលួចខ្សឹបប្រាប់ផៃរ៉ាត់ ពីវិស្សនី ដែលសុំឲ្យនាងបង្រៀនការងារក្រុមហ៊ុន។
សូមកុំភ្លេច ចូលរួមលេងហ្គេម ឆ្លើយសំនួរ ដើម្បីមានឱកាស ឈ្នះសំបុត្រចូលលេងកម្សាន្ត សួនសត្វ Phnom Penh Safari ដែលជាព្រៃកម្សាន្តដ៍ធំ ទី១ នៅរាជធានីភ្នំពេញ...
ដោយប្រិយមិត្ត គាំទ្រភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន គ្រាន់តែតាមដានទស្សនា និងចូលរួមឆ្លើយនូវសំនួរងាយៗប្រចាំសប្តាហ៍ ក្នុងរឿង «រសជាតិអ្នកមាន៣ វគ្គ ហេឡូអ្នកម៉ាក់» នៅលើទំព័រហ្វេសប៊ុក PNN Drama Live ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២២ នេះតទៅ។
តើអាចទៅរួចទេ ដែលផៃរ៉ាត់ ព្រមបើកផ្លូវឲ្យវិស្សនីប្រើជីវិតនៅខាងក្រៅ ហើយមកធ្វើការក្នុងក្រុមហ៊ុនរបស់ខ្លួននោះ? ចង់ដឹងសាច់រឿងបន្ត សូមរង់ចាំទស្សនាភាគបន្ត នៅក្នុងរឿង «រសជាតិអ្នកមាន វគ្គហេឡូអ្នកម៉ាក់ » ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ