© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សូជីការ ក្រោយពេលបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍រួចមក នាងមិនត្រឹមតែមិនបានមើលថែពីគ្រួសារយ៉ាងកក់ក្តៅទេ ថែមទាំងត្រូវបងស្រីខ្លួនស្តីបន្ទោសអោយ ហើយឪពុករបស់នាង ក៏មិនបានផ្តល់ក្តីស្រឡាញ់ បានគ្រប់គ្រាន់ទៀត។
នាងត្រូវបាក់ទឹកចិត្តយ៉ាងខ្លាំង ប៉ុន្តែដើម្បីជីវិត អនាគតទៅថ្ងៃមុខ សូជីកា មិនអស់សង្ឃឹម ចំពោះរូបរាងរបស់ខ្លួនទេ។ នាងបានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងម្ចាស់ក្លឹបហាត់ប្រាណមួយកន្លែង នៅពេលដែលនាងបានទៅហាត់ប្រាណសម្រករាង។ មិនយូរប៉ុន្មាន សូជីកា បានផ្តល់ទំនុកចិត្តអោយម្ចាស់ក្លឹបនោះ ហើយជាសំណាងរបស់នាង ដែលមានឱកាស បានទៅវះកាត់ភ្នែក និងកែសម្ផស្សបន្តិចបន្តួច។
រយៈពេលជាងមួយឆ្នាំ សូជីកាប្រឹងប្រែងធ្វើការផង រៀនផង និងថែសុខភាពខ្លួនឯង ដោយតមអាហារ រើសចំណី ទាំងការគេង និងការផឹកទឹកភេសជ្ជៈផ្សេងៗ។ នាងបានរៀនសូត្រតាមបណ្តាញសង្គម ក៏ដូចជាសៀវភៅទស្សនាវដ្តីសុខភាពជាច្រើន ដែលបានពន្យល់ពីការថែទាំរាងឲ្យស្រឡូនស្អាត ចៀសឆ្ងាយពីការធាត់ ខ្លាញ់ច្រើន។
អ្វីដែល សូជីកាខំប្រឹងប្រែងជាង១ឆ្នាំនេះ ពិតជាផលដូចអ្វីដែលនាងប៉ងមែន។ សូជីកា ធ្លាប់តែត្រូវមិត្តភក្តិបង្អាប់ថារូបរាងអាក្រក់ ប៉ុន្តែពេលនេះ ប្រែមកជាស្រីស្អាត រាងយ៉ាងស្រឡូន គួរឲ្យទាក់ទាញ។ មិត្តភក្តិរបស់នាង ជាពិសេស មិត្តប្រុស ដូចជា ណារ៉ូ យ៉ារិទ្ធ ជាដើម ចាប់ផ្តើមចាប់អារម្មណ៍ និងតាមលង់ស្នេហ៍នាង។
ចង់ដឹងថា តើសាច់រឿងនឹងបន្តទៅជាយ៉ាងណាទៀតនោះ សូមរង់ចាំទស្សនានៅក្នុងរឿង «ជំពប់សម្តី ជំពាក់បេះដូង »ដែលមានផ្សាយជូនទស្សនាពីថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ០៧ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ