© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀត ដែលកំពុងតែចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន ជាបន្តទៀតនោះ គឺជាសាច់រឿងថ្មី ដែលមានការផ្លាស់ប្តូរដៃគូសម្តែងនៃតារាសម្តែង ផងដែរ។ ហ្វេនៗ ប្រហែលជាធ្លាប់ស្គាល់រួចមកហើយ នូវតារាសម្តែងថៃដ៏ល្បី ខ្ពស់សង្ហារ មានរូបរាងគួរឲ្យខ្នាញ់ លោក James Jirayu នឹងមានវត្តមានសម្តែងជាតួឯកប្រុស ជាមួយនឹងតារាសម្តែងតួឯកស្រី វ័យជាង ៤០ ឆ្នំា ដែលមានបទពិសោធន៍ និងជារៀមច្បង សិល្បៈទៀតនោះគឺ អ្នកនាង Anne Thongprason ។
រឿង «ស្នេហ៍អ្នកមេម៉ាយ៣០ប្លាយ» គឺជាខ្សែភាពយន្តភាគថៃថ្មីមួយទៀត ដែលទើបតែនឹងផលិតចេញជាផ្លូវការ ហើយមានតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ ខុសប្លែក ពីសាច់រឿងមុនៗ ដែលតួសម្តែងមានវ័យប្រហែលគ្នា ប៉ុន្តែដោយឡែកសម្រាប់សាច់រឿងថ្មីនេះដែរ គឺតួឯកប្រុស មានវ័យក្មេងជាងឆ្ងាយពីតួឯកស្រី។ យ៉ាងណាមិញ អាយុ គ្រាន់តែជាតួរលេខ ប៉ុន្តែសម្រាប់ការសម្តែងរបស់ពួកគាត់ទាំងពីរ នឹងធ្វើឲ្យទស្សនិកជន អ្នកទស្សនាជក់ចិត្តជាក់ជាមិនខាន។
សម្រាប់ ដំណើរសាច់រឿងនេះដែរ គឺនិយាយពី តួអង្គ ការ៉ាត់ ជាស្ត្រីជំនួញដ៏ជោគជ័យម្នាក់ដែលកាន់អំណាចក្នុងដៃច្រើនជាងចាក់គ្រីត ដែលជាស្វាមីរបស់នាង។ ថ្ងៃមួយ គាត់បានបោកប្រាស់នាងជាមួយលេខារបស់គាត់ ដោយស្នេហ៍លួចលាក់មានទំនាក់ទំនងស្នេហា ហើយសុំលែងលះ ដោយសំអាងលើហេតុផលមួយចំនួនដែលមិនមែនជាការពិត។ ការបែកបាក់រវាងអ្នកទាំងពីរ បានក្លាយជាប្រធានបទមួយ សម្រាប់អ្នកជំនួញរកស៊ីធំៗដូចគ្នា ប៉ុន្តែការ៉ាត់ ហាក់ដូចជាមិនខ្វាយខ្វល់នឹងសម្តីរបស់អ្នកដទៃឡើយ ព្រោះការពិតវានៅតែជាការពិត ហើយក្តីសុខ គឺមានតែខ្លួនឯងទេ ជាអ្នកសម្រេច។
អាយ ជាកម្លោះ និស្សិតឆ្នាំទី៤បានជួបការ៉ាត់នៅពេលនាងឈ្លោះជាមួយស្វាមីរបស់នាង ។ គាត់បានជួយនាងក្នុងអំឡុងពេលនោះ ហើយពួកគេបានវាយគ្នាជាច្រើនដង។ អាយ បានជួយសង្គ្រោះពីការវាយតបរបស់ប្តី ការ៉ាត់ ហើយនៅទីបំផុត ការរាប់អាន និងការអាណិត ក៏បានប្រែក្លាយជាក្តីស្នេហាបន្តិចម្តងៗ ដោយមិនខ្វល់ពីភាពខុសគ្នាអាយុលើសពី 20 ឆ្នាំនោះទេ។
ខាងលើនេះ គ្រាន់តែជាការរៀបរាប់សាច់រឿងត្រួសៗតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបកស្រាយលម្អិតជាមួយនឹងឈុតឆាកល្អមើលយ៉ាងណាទៀតនោះ សូមកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង «ស្នេហ៍អ្នកមេម៉ាយ៣០ប្លាយ» ចាប់ពីថ្ងៃទី ០២ ខែសីហា ឆ្នំា ២០២២ ពីថ្ងៃចន្ទ ដល់ ពុធ វេលាម៉ោង ០៩ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ