© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាពេលវេលាមួយ នៃការបណ្តែតអារម្មណ៍នាពេលរាត្រីកាល ដ៏សែនមនោរម្យ នូវចុងសប្តាហ៍ជារៀងរាល់ថ្ងៃអាទិត្យ នោះគឺ តន្ត្រី Ganzberg Uber Concert 2022 ។ ទស្សនិកជន អ្នកទស្សនា នឹងកាន់តែប្លែកអារម្មណ៍ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយក្នុងនោះ ពីកម្មវិធីបានពាំនាំនូវចំណីចក្ខុ ដែលទស្សនាហើយចង់ទស្សនាទៀត មិនចេះជិនណាយ។
សម្រាប់សប្តាហ៏ថ្មី រាត្រីកាលថ្ងៃអាទិត្យនេះដែរ ទស្សនិកជន នឹងបានជួបជាមួយនឹង Idolក្នុងដួងចិត្ត គឺ លោក នី រតនា ដែលនឹងត្រៀមខ្លួនជាពិសេស ក្នុងការបម្រើជូននូវទឹកដមសំឡេងដ៏ស្រទន់ជក់ចិត្តផងដែរ។ ដូចហ្វេនៗ បានស្គាល់លោករួចមកហើយ លោក រតនា មិនត្រឹមតែមានទឹកមន្តសំនៀងពីរោះៗ ក្នុងបទមនោសញ្ចេតនាប៉ុណ្ណោះទេ ក្នុងនោះ លោក ក៏ត្រៀមនូវក្បាច់រាំ ជាច្រើនក្បាច់ ជាមួយនឹងក្រុមរាំទៀតផង។
លើសពីនេះ ក្រៅពីវត្តមានហើយ ក៏នៅមានវត្តមាន តារាចម្រៀងប្រជាប្រិយភាពមួយរូបទៀត គឺ លោក ម៉ៅ ហាជី កញ្ញា លីនដា និងកញ្ញា គង់ ច័ន្ទរដ្ឋា ។ ពួកគាត់ទាំងបី នឹងត្រៀមខ្លួន មកធ្វើឲ្យបរិយាកាសតន្ត្រីនាពេលរាត្រីកាលចុងសប្តាហ៏នេះ កាន់តែផ្អែមល្ហែម កាន់តែមានន័យ។ មួយវិញទៀត នៅចុងកម្មវិធី ពីក៏មិនភ្លេចនូវការរៀបចំជាលក្ខណៈតន្ត្រី បែប Acoustic ដែលជាចង្វាក់ភ្លេង ក្នុងទម្រង់បទមនោសញ្ចេតនា អណ្តែតអណ្តូង ជាមួយនឹងពន្លឺភ្លើងដ៏ស្រស់ស្អាត ក្នុងការតុបតែងឆាកយ៉ាងស្រស់ស្អាត បែបរាត្រី។
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់នៅក្នុងកម្មវិធី តន្ត្រី Ganzberg Uber Concert 2022 នៅថ្ងៃអាទិត្យ ទី ៣១ ខែកក្តដា ឆ្នាំ ២០២២ លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ