© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទស្សនិកជន ដែលទន្ទឹងរង់ចាំមើលថា តើនឹងមានអ្វីមកបង្ហាញជូន ក៏ដូចជាកំដរបរិយាកាសនាថ្ងៃឈប់សម្រាក ពីស្ថានីយទូរទស្សន៍ភីអិនអិននោះ នឹងទទួលបានចំណីចក្ខុប្លែកទៀតហើយ នាសប្តាហ៍នេះ។
កពិសេសនៅលើឆាកតន្ត្រី Freshy Happy Concert ដោយក្នុងនោះ រួមមាន ដូចជា៖ កញ្ញា ប៉ាច គីមមួយ, លោក ខាន់ ជែមស៍ ។ កាន់តែអស្ចារ្យ ពីតារាកិត្តិយស ទាំងពីរ ដែលពួកគាត់នឹងត្រៀមរួចរាល់ក្នុងការបង្ហាញនូវទេពកោសល្យសិល្បៈជាច្រើន។
ពី តារាស្រី សាច់សខ្ចី កញ្ញា ប៉ាច គីមមួយ នឹងជ្រើសរើស បទចម្រៀង ទំាងញាក់កន្ត្រាក់អារម្មណ៍ មនោសញ្ចេតនា រួមទាំងក្បាច់រាំដ៏គួរឲ្យជក់ចិត្ត មកបង្ហាញជូនដល់ហ្វេនៗជាទីស្រឡាញ់ផងដែរ។ មិនខុសគ្នាប៉ុន្មាន ពីតារាស្រីខាងលើ លោកខាន់ ជែមសន៍ នឹងមកលួងលោមបំពេរអារម្មណ៍ តាមរយៈបទថ្មីៗជាច្រើនបទផងដែរ។
លើសពីនេះទៀត ទស្សនិកជន នឹងបានជួបវត្តមាន តារាសិល្បៈករ ចំនួន ២ រូបទៀត គឺ លោក ពៅ ពិសិដ្ឋ និង កញ្ញា គង់ កែវមរកត នឹងមកបន្ថែមឲ្យបរិយាកាសតន្ត្រី កាន់តែសប្បាយៗ រីករាយថែមមួយកម្រិតទៀត។
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធី តន្ត្រី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី ៣១ ខែ កក្ដដា ឆ្នំា ២០២២ លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ