© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជន ដែលនិយមតាមដានកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ប្រហែលជាទន្ទឹងរង់ចាំមើល ថាតើ សម្រាប់កម្មវិធីតន្ត្រី Boostrong Rock 2K22 ចុងសប្តាហ៍នេះ នឹងមានអ្វីប្លែក សម្រាប់កម្សាន្តអារម្មណ៍ជាបន្តទៀត?
ជាការពិតណាស់ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទស្សនិកជន ក៏តែងតែទទួលបាននូវចំណីចក្ខុប្លែកភ្នែក ពីការសម្តែង និងការបកស្រាយចម្រៀងពីរោះៗ ពីតារាចម្រៀង ក្នុងទម្រង់ជាលក្ខណៈតន្ត្រី Rock ។ ដោយឡែក សម្រាប់រសៀលថ្ងៃសៅរ៍នេះដែរ ទស្សនិកជន អ្នកទស្សនានឹងបានទស្សនានូវផ្ទាំងទស្សនីភាព ក្រោមការរៀបចំឆាកតន្ត្រីខុសប្លែកពីសប្តាហ៍មុនៗ។ នោះគឺ ការរៀបចំឆាកតន្ត្រី ជាលក្ខណៈបែបតន្ត្រីស្រុកស្រែវិញម្តង ដោយមានការចូលរួមពីតារាចម្រៀងល្បី ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់សោភា ស៊ីគ្នាទៅនឹងបរិយាកាស ក៏ដូចជាទិដ្ឋភាពទាំងមូលនៅលើឆាកដ៏ធំ។
វត្តមាន តារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា នឹងលេចវត្តមាននៅលើឆាកតន្ត្រី Boostrong Rock 2K22 សប្តាហ៍នេះ ដែលរួមមានដូចជា៖ លោក ណុប បាយ៉ារិទ្ធ, កញ្ញា ចំរើន សុភ័ក្រ, លោក អឹុម ថៃ និងកញ្ញា អេង ស្រីអូន ។ វត្តមានរបស់ពួកគាត់ នឹងមកសម្តែងជាលក្ខណៈបែបស្រុកស្រែ ទាំងការតុបតែងខ្លួន និងជ្រើសរើសបទចម្រៀងបែបមនោញ្ចេតនា ស្រុកស្រែមកបម្រើជូនទៅដល់ហ្វេន ៗ អ្នកទស្សនា។
មួយវិញទៀតដែរ ហ្វេនៗ ក៏អាចចូលរួមសួរសំនួរទៅកាន់ Idol នីមួយៗ តាមរយៈការផ្សាយផ្ទាល់នៅលើផេកភីអិនអិន ជាផ្លូវការផងដែរ ។
សូមកុំឲ្យឱកាសនៃចុងសប្តាហ៍ សម្រាប់ការកម្សាន្តអារម្មណ៍ នេះ រំលងផុតទៅពីចក្ខុទស្ស្សនិកជន សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីតន្ត្រី Boostronf Rock 2K22 នៅថ្ងៃសៅរ៍ ទី ៣០ ខែ កក្តដា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ