© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជួបគ្នាជាមួយការមកដល់ នៃខ្សែភាពយន្តភាគថៃរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ដ៏ថ្មីសន្លាងមួយទៀត ដែលនឹងធ្វើឲ្យទស្សនិកជន ជក់ចិត្ត តាមដានពីមួយភាគទៅមួយភាគ។ «ក្លិនផ្កាក្តាំងងា »គឺជាភាគយន្តភាគថៃថ្មី ឆ្លុះបញ្ចាំងពីការតស៊ូ និងការឈឺចាប់របស់ក្មេងស្រីម្នាក់ក្នុងត្រកូលអភិជន ខ្សែរាជវង្ស ប៉ុន្តែត្រូវមកធ្លាក់ខ្លួន ដោយទទួលរងនូវការប្រមាថជាន់ឈ្លឺដល់គ្រួសាររបស់នាង។
ការឈឺចាប់ នឹងការប្រមាថបែបនេះ រហូតធ្វើឲ្យនាងត្រូវបាត់បង់កេរ្តិ៍ឈ្មោះ ឪពុកជាទីស្រឡាញ់ បងប្រុស ក៏បានបង្ខំចិត្តឲ្យនាងព្យាយាមចូលកាន់តែកៀក ក្បែរគូសត្រូវ ដើម្បីសងសឹកជួសឪពុករបស់នាងវិញ។ ក្នុងនោះដែរ ទស្សនិកជន ក៏នឹងបានទស្សនាពីឈុតឆាក ក៏ដូចជា តថភាពសង្គមនាសម័យបារាំង ក្នុងខ្សែរាជវង្ស ដែលពោរពេញដោយការប្រកួតប្រជែង ឈ្នានីស និងនយោបាយក្នុងប្រទេសផងដែរ។ ក្លិនផ្កាក្តាំងងា មិនត្រឹមតែផ្តល់នូវចំណីចក្ខុ ពីឈុតឆាកស្នេហាមនោសញ្ចេតនា យុវវ័យប៉ុណ្ណោះទេ លើសពីនេះទៀត ថែមទាំងហាក់ដូចជាផ្តល់នូវ បទពិសោធន៍ជីវិតនៃការតស៊ូ និងការរៀនមើលពីកាលៈទេសៈ និងបញ្ហាដែលត្រូវដោះស្រាយចំពោះមុខ។
តួយ៉ាងដូចជា តួអង្គ សយសុបិន្តង៉ា ហៅ ង៉ាម ដែលជាក្មេងស្រីមានរូបសម្រស់ស្រស់ស្អាត ប៉ុន្តែនាងបែរជាមកត្រូវគេជាន់ឈ្លឺក្នុងគ្រួសារទៅវិញ។ នាងបានរើបម្រើ និងព្យាយាមកែប្រែខ្លួន ដើម្បីកសាងកិត្តិយសមកឲ្យគ្រួសារដូចដើមវីញ ប៉ុន្តែគោលដៅ មហិច្ឆា សងសឹករបស់ង៉ាម នឹងធ្វើឲ្យជីវិតចុងក្រោយរបស់នាង នៅសល់អ្វីខ្លះ ហើយនឹងទៅជាយ៉ាងណា?
ទាំងអស់នេះ នឹងបកស្រាយជូនជាមួយនឹងឈុតឆាកល្អមើលជក់ចិត្ត ក្នុងរឿង« ក្លិនផ្កាក្តាំងងា »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៥ ខែ កក្តដា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាចតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ