© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការទន្ទឹងរង់ចាំទស្សនា ការប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ជារៀលរាល់រសៀលថ្ងៃសៅរ៍ បានមកដល់ទៀតហើយ។ Boostrong Rock 2K22 ដែលជាកម្មវិធីតន្ត្រី បែបរ៉កដ៏ធំជាងគេ និងប្រមូលផ្តុំដោយកំពូលសិល្បករ សិល្បការនីល្បីជាច្រើនរូប។
ដោយឡែក សម្រាប់ការចូលមកដល់នៃដើមខែកក្តដា ខែថ្មីនេះផងដែរ ទស្សនិកជន នឹងទទួលបានអារម្មណ៍ប្លែកភ្នែកទៀតហើយ ពីវត្តមានតារាៗដែលបានចូលរួម ដោយពួកគាត់នឹងនាំយកនូវផ្ទាំងទស្សនីភាព និងការបកស្រាយបទចម្រៀងពីរោះៗ មកបម្រើជូនទស្សនាស្តាប់កម្សាន្ត។ វត្តមាន កញ្ញា បាន មុន្នីល័ក្ខ នឹងត្រៀមខ្លួនជាថ្មីម្តងទៀត ជាមួយនឹងបទចម្រៀងរបស់កញ្ញា សម្រាប់ដើមខែនេះ ហើយមិនតែប៉ុណ្ណោះ កញ្ញា ក៏នឹងសម្រិតសម្រាំង លើកយកបប្រភេទបទចម្រៀងយុវវ័យកំពុងពេញនិយមទៀតផង។
ក្រៅពីនេះទៀត ពីកម្មវិធីតន្ត្រី ក៏នឹងបានអញ្ជើញវត្តមានតារាសិល្បៈករ ៣ រូប បន្ថែម ដើម្បីធ្វើឲ្យយ៉ាងណា ញុំាងឲ្យបរិយាកាសតន្ត្រីកាន់តែរីករាយទ្វេរដង។ ពួកគាត់រួមមានដូចជា៖ លោក គង់ ចំរើន, លោក គ្រី ថៃពៅ និងកញ្ញា អាន់ យ៉ាង ដែលវត្តមានរបស់តារាទាំងបីនេះ នឹងកាន់តែផ្តល់ជូននូវចំណីចក្ខុ យ៉ាងជក់ចិត្តខ្លាំងឡើងៗ ។ មិនតែប៉ុណ្ណោះ ក៏មានការបកស្រាយចម្រៀងបែបរ៉ក រំជួយឆាកតន្ត្រី ដែលនឹងផ្តល់ឲ្យអ្នកទស្សនាមកវិញ នូវការរំសាយអស់ទុក្ខកង្វល់ពីការបំពេញការងារពេញមួយសប្តាហ៍។
សូមកុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រី Boostrong Rock 2K22 ដែលមានផ្សាយជូននៅថ្ងៃសៅរ៍ ទី ០២ ខែកក្តដា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ