© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅខែកក្កដានេះពិតជាពិសេសជាមួយវត្តមានរបស់ប្អូនៗកុមារា កុមារី ដែលមកចូលរួមលេងក្នុងកម្មវិធី គ្រួសាររីករាយ ដោយរង្វាន់ដែលប្អូនៗទទួលបាននឹងត្រូវបរិច្ចាគជាសប្បុរសធម៍ទាំងអស់។ នេះបញ្ជាក់អោយឃើញពីទឹកចិត្តដ៏ថ្លៃថ្លារបស់ប្អូនៗតូចៗ រួមនឹងអាណាព្យាបាលទាំងអស់ ដែលមានចិត្តសប្បុរសធម៍គួរអោយគោរព និងសរសើរ។
សម្រាប់សប្តាហ៍ដំបូងនេះនឹងមានវត្តមានរបស់ប្អូនស្រី ឡៃ ហីឡិក រួមជាមួយនឹងលោកប៉ា មកសហការគ្នាដើម្បីយករង្វាន់ដ៏ច្រើនពីកម្មវិធី។ វត្តមានរបស់ ហីឡិក និងលោកប៉ា ពិតជាបង្ករនូវភាពរីករាយ រួមជាមួយនឹងភាពវៃឆ្លាតរបស់ប្អូនក្នុងការពន្យល់ទៅកាន់លោកប៉ា។ វគ្គនីមួយៗសង្កេតឃើញថាប្អូនពិតជាខំប្រឹងប្រែងរកនឹកវិធីពន្យល់ទៅកាន់លោកប៉ា ចំណែកលោកប៉ា ព្យាយាមស្តាប់កូនពន្យល់យ៉ាងយកចិត្តទុកដាក់។
កូនស្រី និងលោកប៉ា សហការគ្នាបានល្អយ៉ាងនេះ តើរង្វាន់ប៉ុន្មានទៅដែលប្អូនស្រីទទួលបាន? ចង់ដឹង កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត