© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពសប្បាយរីករាយឥតដែនកំណត់ដែលផ្តល់ជូនពីកម្មវិធី Freshy Winner តែងតែមិនធ្វើអោនប្តាហ៍។ ភាពរីករាយទាំងអស់នេះគឺតែងតែមានការចូលរួមពីតារាកិត្តិយសទាំងបួនដួង រួមជាមួយវិញ្ញាសារហ្គេមដែលផលិតករកម្មវិធី រិះរកដើម្បីធ្វើយ៉ាងណាអោយកម្មវិធីមួយនេះដំណើរការទៅមានតែភាពសប្បាយរីករាយ។
បើកក្រឡេកមកមើលតារាកិត្តិយសសប្តាហ៍នេះវិញ សំដីមិនអោយចាញ់គ្នាឡើយ ម្នាក់ៗសុទ្ធតែពូកែនិយាយបែបកំប្លែង បានទស្សនាប្រាកដជាមានតែភាពរីករាយ។ តារាកិត្តិយសទាំងបួនដួងរួមមានកញ្ញា សាឡាត់ ស្រីឡាង ចាប់ដៃគូជាមួយលោក ដានីន និងស្ថិតនៅក្នុងក្រុមក្រូចច្របាច់ ចំណែកកញ្ញា តូតា ចាប់ដៃគូជាមួយលោក ជីណា ស្ថិតនៅក្នុងក្រុមទឹកប៉ោម។
រីឯវិញ្ញាសារសម្រាប់អ្នកទាំងបួននៅសប្តាហ៍នេះនឹងរូមមានវគ្គទីមួយ ប៉ះចំវិញ្ញាសារ ហាមងាកកក្រោយ វគ្គទីពីរ ប៉ះចំវិញ្ញាសារ ដណ្តើមមេក្រូ វគ្គទីបីប៉ះចំវិញ្ញាសារ ទីត វ៉ែក និងវគ្គទីបួនប៉ះចំវិញ្ញាសារ នៅឯណា? វិញ្ញាសារទាំងបួនរួមជាមួយនិងវត្តមានតារាកិត្តិយសសុទ្ធតែកំពូលកូរទៀនោះនឹងធ្វើអោយទស្សនិកជនបានរំសាយអស់ទុក្ខកង្វល់។ ចង់ទស្សនាជាមួយការប្រកួតប្រជែងពោរពេញទៅដោយសំណើច កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ផ្សាយជូនទស្សនានៅថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
Freshy Winner នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត