© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មួយជ្រុងនៃសាច់រឿង «ស្នេហ៍ឥតព្រាង »ដែលបានលើកឡើងពីជីវិតគូរបស់លីឆុន និងលីលី។ ពួកគេរស់នៅក្នុងនាមជាប្តីប្រពន្ធ ប៉ុន្តែលីលី មិនបានផ្តល់មនោសញ្ចេតនា និងភាពកក់ក្តៅ ទៅអោយលីឆុនជាប្តីនោះទេ។ ផ្ទុយពីលីឆុន បើទោះបីជាដឹងថា លីលី ជាមនុស្សស្រីមានចិត្តរាយមាយយ៉ាងណា ក៏គេនៅតែមានចិត្តស្រឡាញ់លីលីជាប្រពន្ធដដែល និងមិនមានអារម្មណ៍ថា ចង់បែកគ្នានោះឡើយ។
នៅយប់មួយ លីឆេង ដែលជាប្អូនប្រុសរបស់លីឆុន បានរៀបចំពិធីជប់លៀងតូចមួយជាមួយនឹងវត្តី ដើម្បីសារភាពក្តីស្រឡាញ់ដែលមានចំពោះនាង។ ក្រោយពីចប់វិធីរួច លីឆេង ត្រឡប់មកផ្ទះវិញ ក្នុងស្ថានភាពស្រវឹងជោគជាំ ដែលនេះជាឱកាសរបស់លីលី ក្នុងការចូលទៅកៀកលីឆេង ។ ចំណែកឯដាណាវិញ ទោះខ្លួនជាប្រពន្ធ ប៉ុន្តែនាងគ្មានសិទ្ធមើលថែ លីឆេងជាស្វាមីឡើយ ក៏ដោយសារតែការមិនចុះសម្រុងគ្នាទៅវិញទៅមក។ ដាណា និងគ្រួសារខាងម្តាយចុងនាង មានបញ្ហាដោយសារតែម៉ីលិ ចង់ដណ្តើមដំណែងជាភរិយាស្របច្បាប់ពីដាណាមកវិញ។
លីឆេងវិញ មិនបានខ្វល់ពីអ្នកណាទាំងអស់ សំខាន់គេស្រឡាញ់វត្តី ហើយសូម្បីតែទង្វើរបស់លីលីដែលជាបងថ្លៃ ក៏គេហាក់មិនចាប់អារម្មណ៍នោះដែរ។ លីលី ព្យាយាមលួងលោម លីឆេង ដូចជាគូស្នេហ៍ ដោយស្របពេលនោះ លីឆុន ដែលជាប្តីក៏មើលឃើញ តាមទាន់ ហើយក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ លីឆុន មិនហ៊ាននឹកស្មានថា លីលី ហ៊ានធ្វើបែបនេះដាក់ខ្លួន ដាក់ លីឆេង ដែលជាប្អូនថ្លៃ ហើយនៅក្នុងផ្ទះជាមួយគ្នាទៀត។
តើនៅភាគបន្ទាប់ទៀត ដំណើរសាច់រឿងនៅក្នុងគ្រួសារអភិជនមួយនេះ នឹងទៅជាយ៉ាងណា? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «ស្នេហ៍ឥតព្រាង »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ