© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តួអង្គ វិស្សនី នាងបានទទួលការងារជាច្រើន បន្ទាប់ពីក្លាយជាអ្នកចម្រៀងអាជីពរួចមក ហើយត្រូវបានផលិតកម្មចម្រៀងដ៏ធំ ធ្វើការចុះកុងត្រាមួយនាង ដោយផ្តល់នូវប្រាក់ឧបត្ថម្ភជាច្រើនដល់រូបនាងថែមទៀតផង។
ចំណែកឯប្តីរបស់នាង រិទ្ធ កាន់តែមានអារម្មណ៍ថា វិស្សនី ចង់រកផ្លូវដើរដោយខ្លួនឯង ដោយបោះបង់រូបគេចោល ប៉ុន្តែនេះគ្រាន់តែជាលេសមួយតែប៉ុណ្ណោះ។ ការពិត វិស្សនី នៅតែមានចិត្តស្មោះត្រង់នឹងប្តីរបស់ខ្លួន ផ្ទុយទៅវិញ រិទ្ធនៅតែបន្តទំនាក់ទំនងស្នេហាភេទដូចគ្នាជាមួយនឹងនីកគីកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
រិទ្ធ បានអូសទាញឲ្យវិស្សនី ងាកមកចុះកុងត្រាការងារច្រៀងក្នុងផលិតកម្មរបស់ថៅកែខ្លួនវិញ ហើយបង្ខំឲ្យនាងផ្តាច់កុងត្រាពីផលិតកម្មមុន និងបង់ថ្លៃសងទៅវិញទាំងអស់។ វិស្សនី ទោះត្រូវការលុយឲ្យម្តាយសងបំណុលគេក៏ពិតមែន ក៏ប៉ុន្តែនាងដាច់ខាតមិនព្រមធ្វើបែបនេះឡើយ។ នាងមានលក្ខខណ្ឌជាមួយនឹងរិទ្ធ ដោយធានាចិញ្ចឹម ផ្គត់ផ្គង់ទៅលើរូបគេ ដោយគ្រាន់តែមើលការខុសត្រូវនាងលើការរៀបចំខ្លួនតែប៉ុណ្ណោះ។
វិស្សនី បានទាមទារឲ្យរិទ្ធផ្តាច់ទំនាក់ទំនងពីនីកគី ដោយឈប់ស្រឡាញ់ភេទដូចគ្នា ក៏ប៉ុន្តែរិទ្ធដាច់ខាតគឺមិនព្រមនោះទេ។
វិស្សនី ក្រោយពីលឺពាក្យថាមិនព្រមពីរិទ្ធហើយ នាងឈឺចាប់ជាខ្លាំង ហើយក៏តាំងចិត្តដើរលើវិថីមួយនេះដោយខ្លួនឯង។ តើវិថីនោះ ជាអ្វី? ហើយតួអង្គវិស្សនី នឹងធ្វើអ្វីបន្ត សម្រាប់ការសម្រេចចិត្តរបស់រិទ្ធនោះ?
សូមកុំភ្លេច ចូលរួមលេងហ្គេម ឆ្លើយសំនួរ ដើម្បីមានឱកាស ឈ្នះសំបុត្រចូលលេងកម្សាន្ត សួនសត្វ Phnom Penh Safari ដែលជាព្រៃកម្សាន្តដ៍ធំ ទី១ នៅរាជធានីភ្នំពេញ...
ដោយប្រិយមិត្ត គាំទ្រភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន គ្រាន់តែតាមដានទស្សនា និងចូលរួមឆ្លើយនូវសំនួរងាយៗប្រចាំសប្តាហ៍ ក្នុងរឿង «រសជាតិអ្នកមាន៣ វគ្គ ហេឡូអ្នកម៉ាក់» នៅលើទំព័រហ្វេសប៊ុក PNN Drama Live ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២២ នេះតទៅ៕
សូមបន្តរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង «រសជាតិអ្នកមាន វគ្គហេឡូអ្នកម៉ាក់» ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ