© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ធម្មជាតិមនុស្សយើងម្នាក់ៗកើតមកមានភេ..ទ តែពីរគឺភេ..ទប្រុស និង ភេ..ទស្រី ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតគាត់ខុសពីធម្មជាតិមានន័យថា អ្នកខ្លះខ្លួនជាប្រុស ប៉ុន្តែបែរជាមានព្រលឹង ចិត្ត និងបេះដួងជាមនុស្សស្រីទៅវិញ រីឯអ្នកខ្លះទៀតខ្លួនជាស្រី ប៉ុន្តែព្រលឹង ចិត្តនិងបេះដូងគឺជាមនុស្សប្រុស។ នេះមិនមែនទើបតែកើតមានឡើងទេ ប៉ុន្តែគឺមានតាំងពីយូរយារណាស់មកហើយ។ យ៉ាងណាម៉ិញ សម្រាប់ជនដែលជាភេ..ទទីបីនេះដែរ ក៏នៅមានអ្នកដែលមិនហ៊ាននឹងបង្ហាញទៅដល់មនុស្សខាងក្រៅបានដឹង ដោយសារតែគិតថាខ្លាចគេរើសអើង ខ្លាចគេមិនរាប់រក ឬខ្លាចសង្គមមិនទទួលស្គាល់ជាដើម ទាំងនេះជាមូលហេតុដែលពួកគេសុខចិត្តលាក់សារជាតិពិតរបស់ខ្លួន ដើម្បីគេចពីបញ្ហាបន្ទាប់ពីបង្ហាញអោយគេឯងបានដឹង។
ដោយឡែកសម្រាប់ Sinora Roth ដែលគ្រប់គ្នាបានស្គាល់គាត់ហើយ គាត់ជាបុគ្គលម្នាក់ដែលមានការទទួលស្គាល់ពីអ្នកគាំទ្រគាត់ភ្លូកទឹកភ្លូកដីតាមរយៈការធ្វើវីដេអូផ្សេងៗក្នុងន័យលើកទឹកចិត្តផង ក៏ដើម្បីចែករំលែងភាពសប្បាយរីករាយផង។ អ្វីដែលគាត់មានថ្ងៃនេះ គឺដោយសារតែគាត់មិនដែលចង់លាក់បាំងខ្លួនឯង ហើយគេចពីអ្នកដទៃដោយសារតែគាត់ជាភេ…ទទី៣ឡើយ ផ្ទុយទៅវិញនៅពេលដែលគាត់ហ៊ានបើកចំហរទៅកាន់មហាជនបែបនេះធ្វើអោយគាត់ទទួលបាននូវគោលដៅពិតប្រាកដមួយ។
ក្នុងកិច្ចសម្ភាសន៍នៅផ្ទះ អ្នកជិតខាង Sinora ក៏មានពាក្យពេជន៍មួយចំនួនដើម្បីជាការផ្តាំផ្ញើទៅដល់អ្នកដែលជាភេ…ទទី៣ ឬអ្នកស្រឡាញ់ភេទដូចគ្នា កុំបាក់ទឹកចិត្ត ត្រូវហ៊ានទទួលស្គាល់ការពិត ហ៊ានទទួលស្គាល់ខ្លួនឯង ព្រោះភេ..ទទី៣ ឬអ្នកស្រឡាញ់ភេទដូចគ្នានេះក៏ជាមនុស្សដែលត្រូវការក្តីស្រឡាញ់ ត្រូវការអ្នកយល់ចិត្ត ដូចមនុស្សប្រុស ឬមនុស្សស្រីដែរ។
រង់ចាំទស្សនាកិច្ចសន្ទនាពិសេសជាមួយ Sinora Roth នៅក្នុងកម្មវិធី អ្នកជិតខាង នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត