© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី សមរភូមិសួនទឹក នឹងវិលមកជួបទស្សនិកជនសារជាថ្មីម្តងទៀតនៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។ កម្មវិធី សមរភូមិសួនទឹក តែងតែនាំយកនូវទស្សនីយភាពស្អាតៗពី សួនទឹកហ្គាឌិនស៊ីធីហ្វធឺផាក ដែលជាកន្លែងលេងទឹកដ៏ធំជាងគេបង្អស់នៅប្រទេសកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះវត្តមាន តារាកិត្តិយសដែលអញ្ជើញមកចូលរួមលេងចម្រុះទៅដោយតារាសិល្បៈទាំងរលកមុន និងរលកក្រោយ បង្កើតនូវភាពរីករាយឥតឈប់ឈរពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ នៅសប្តាហ៍នេះវិញតារកិត្តិយសដែលអញ្ជើញមកចូលរួមលេងរួមមាន កញ្ញា ហ្វាហ្វា លោក ណារ៉ាឌី គឺជាក្រុមព័ណ៍លឿង និងមានឈ្មោះក្រុម ហនុមានជ្រែកទឹក។ ចំណែកលោក ដានីន និងកញ្ញា រ៉ូហ្សា ស្ថិតក្នុងក្រុមព័ណ៍ខៀវ និងបានដាក់រហ័សនាមក្រុម ហនុមានប្រឡែងទឹក។
ពីកម្មវិធីមិនត្រឹមតែផ្តល់ជូននូវភាពរីករាយដល់ទស្សនិកជនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តារាកិត្តិយសមកចូលរួមលេង ក៏នឹងមានឱកាសកើបប្រាក់លាន ប្រសិនបើអាចយកឈ្នះលើដៃគូរបស់ខ្លួន។ តើសប្តាហ៍នេះនឹងកក្រើកយ៉ាងណា? ក្រុមណាមួយដែលជាក្រុមជ័យលាភី? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី សមរភូមិសួនទឹក ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត