© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
កម្មវិធីកម្សាន្តសប្បាយ Freshy Winner នឹងវិលមកជួបទស្សនិកជនសារជាថ្មីម្តងទៀតហើយនៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៧:០០ តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។ ជាការពិតណាស់ ពីកម្មវិធីតែងតែបានអញ្ជើញតារាៗមកចួលរួមប្រកួតប្រជែងគ្នា បង្កើតបានជាទស្សនីយភាពថ្មី ប្លែក និងសប្បាយៗ ជាមួយការលេងហ្គេមជាច្រើន ដែលសុទ្ធតែជាហ្គេមផ្តល់ជូននូវភាពរីករាយផង និងផ្តល់ជូននូវចំណេះដឹងផង។
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទស្សននិកជនតែងតែទន្ទឹងរង់ចាំមើលថាតើសប្តាហ៍ថ្មីនេះនឹងមានតារាកិត្តិយសរូបណានឹងមកចូលរួមលេង។ មិនអោយទស្សនិកជនខកបំណងឡើយ សប្តាហ៍នេះវត្តមានបងប្អូនបង្កើតកញ្ញា លីដា និង លោក ពិសិទ្ធ នឹងមកសហការគ្នាយ៉ាងពេញទំហឹងដើម្បីយកឈ្នះដៃគូប្រកួត អ្នកទាំងពីរជាបេក្ខភាពស្ថិតក្នុងក្រុម ក្រូចច្របាច់ ។
ចំណែក ក្រុមផ្លែប៉ោម វិញ គឺជាមិត្តភ័ក្តិយល់ចិត្តគ្នាយ៉ាងជិតស្និទ្ធគឺលោក ស័ក្តិ និងកញ្ញា ស្រីណា។ តើរវាងបងប្អូនបង្កើត និងមិត្តជិតស្និទ្ធ ក្រុមណាមួយដែលអាចឈានទៅកាន់វគ្គចុងក្រោយដែលជាវគ្គកើបប្រាក់លាន?
Freshy Winner នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត