© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សប្តាហ៍នេះកម្មវិធី គ្រួសាររីករាយ ពិតជាសប្បាយរីករាយជាមួយវត្តមានរបស់តារាកកិត្តិយសគឺកញ្ញា កែវ សីហា ដែលជាពិធីការនីប្រចាំស្ថានីយទូរទស្សន៍ភីអិនអិនដ៏មានប្រជាប្រិយភាពមួយរូប មកសហការលេងជាមួយប្អូនៗកុមារទាំងបួនរូប។ ជាការពិតណាស់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ឃើញថាប្អូនៗកុមារទាំងបួនរូបពិតជាប្រឹងប្រែងលេងដើម្បីទទួលបានរង្វាន់ពីកម្មវិធី ជាពិសេសគឺការពន្យល់ទៅកាន់តារាកិត្តិយស បើទោះបីជាពេលខ្លះមានភាពលំបាកបន្តិចមែន ប៉ុន្តែប្អូនៗនៅតែអាចរកនឹកពន្យល់បាន។
ប៉ុន្តែឃើញថាដោយសារតែប្អូនៗទើបតែមានអាយុតិច ដូច្នេះវិញ្ញាសារមួយចំនួនហាក់ធ្វើអោយប្អូនៗមានការយល់ច្រឡំបន្តិចក្នុងការពន្យល់ទៅកាន់តារាកិត្តិយស។ ចុះសម្រាប់សប្តាហ៍នេះវិញក្នុងចំណោមប្អូនៗទាំងបួនរូប តើប្អូនណាខ្លះដែលនឹងត្រូវឡើងមកលេងជាមួយតារាកិត្តិយស?តើកញ្ញា សីហា អាចជួយប្អូនៗបានរង្វាន់គ្រប់វគ្គដែរឬទេ?
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត