© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់ចុងសប្តាហ៍ ពីកម្មវិធីប្រគំតន្ត្រីដ៏ធំប្រចាំឲ្យស្ថានីយទូរទស្សន៍ភីអិនអិន តែងតែទន្ទឹងរង់ចាំមើលថា តើពីកម្មវិធីGanzberg Uber Concert 2022 តើនឹងមានអ្វីប្លែក ក៏ដូចជាវត្តមានតារាចម្រៀងរូបណាខ្លះមកបំពេរអារម្មណ៍ជូនទៅដល់ហ្វេន?
ហ្វេនៗ អ្នកទស្សនា នឹងភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញវត្តមានពីពន្លកតារាចម្រៀងមួយដួង ដែលកំពុងតែឆក់យកបេះដូងមហាជនរាប់លាននាក់ ដោយសារតែទឹកដមសំលេងរបស់គាត់នៅក្នុងកម្មវិធីប្រឡងចម្រៀងមួយ។ នោះគឺ លោក ទុំ សុវត្ថិ ដែលនឹងត្រៀមខ្លួនមកបង្ហាញវត្តមានជាលើកដំបូងនៅលើឆាកស្ទូតឌីយោដ៏ធំរបស់ស្ថានីយូទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រី Ganzberg Uber Concert 2022 ។
នេះ ជាវត្តមានដ៏ពិសេសមួយ និងអស្ចារ្យ ដែលរូបលោកមានកត្តិយស ក្នុងការបង្ហាញនូវទេពកោសល្យសិល្បៈ ទៅលើការច្រៀងរបស់លោក ហើយលោកក៏បានត្រៀមរួចរាល់នូវបទចម្រៀងមនោសញ្ចេតនាពីរោះៗជាច្រើនបទផងដែរ។ ក្នុងនោះ គួបផ្សំនឹងការប្រគំនូវតន្ត្រីបែបលក្ខណៈ Acoustic ដ៏រ៉ូមែនទិច សាកសមទៅនឹងទឹកដមសំលេងដ៏ផ្អែមស្រទន់របស់លោក នឹងលួងលោមលោកអ្នក ទស្សនិកជន មុនពេលចូលនិន្ទ្រា។
ជាមួយគ្នានេះដែរ សម្រាប់វត្តមានតារាចម្រៀងផ្សេងទៀត ក៏នឹងទទួលបានការអញ្ជើញឲ្យចូលរួម ដើម្បីមកបន្ថែមឲ្យបរិយាកាសតន្ត្រីកាន់តែរីករាយ ស្រស់ថ្លា ដែលក្នុងនោះ រួមមានដូចជា៖ លោក អុី ណូ, លោក កែវ វាសនា, កញ្ញា យូអុី និងក្រុមចម្រៀងស្រីស្អាត OMG ។ ហ្វេនៗ មិនត្រឹមតែបានទស្សនាស្តាប់កម្សាន្ត នូវការប្រគំតន្ត្រី ជាមួយនឹងការបកស្រាយចម្រៀងដ៏ពីរោះៗ និងការសម្តែងក្បាច់រាំផងដែរ។
សូមកុំឲ្យឱកាសនៃការទស្សនាផ្ទាំងទស្សនីយភាពសប្បាយៗនាពេលរាត្រីកាលចុងសប្តាហ៍នេះ រំលងផុតទៅឲ្យសោះ សូមរង់ចាំទស្សនាការផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert 2022 នៅថ្ងៃអាទិត្យ ទី ២៦ ខែ មិថុនា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ