© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ទស្សនិកជន ដែលនិយមពេញចិត្តការប្រគំតន្ត្រីបែបរ៉ក របស់ទូរទស្សន៍ភីអិនអិន នៅ សប្តាហ៍នេះ នឹងប្លែកអារម្មណ៍ ភ្ញាក់ផ្អើល ជាមួយការមកដល់នៃកំពូលតារាចម្រៀងយុវវ័យ ជាច្រើនដួង។
ហ្វេនៗ នឹងបានជួបជាមួយនឹង Idol ដែលសុទ្ធសឹងតែតារាចម្រៀងក្នុងដួងចិត្ត មកបកស្រាយជូននូវទឹកដមសំនៀងដ៏ពីរោះ ជាលក្ខណៈបែបតន្ត្រីរ៉កផងដែរ។ ក្នុងនោះ គឺ លោក ហ្សូណូ និងលោក វង្ស តារារតនា ដែលពួកគាត់ទាំងពីរ នឹងត្រៀមខ្លួនយ៉ាងរួចរាល់ក្នុងការនាំយកនូវភាពសប្បាយរីករាយ ក៏ដូចជាការដាក់អារម្មណ៍យ៉ាងជ្រាលជ្រៅទៅក្នុងបទចម្រៀង។
តួយ៉ាង ដូចជាលោក វង្ស តារារតនា ដែលភាគច្រើន ហ្វេនៗ បានស្គាល់រូបលោកតាមរយៈបទចម្រៀងរ៉ក ជាមួយនឹងការបញ្ចេញសំលេងស្រែកខ្លាំងប្លែក ត្រូវនឹងចង្វាក់ភ្លេងទៀតផង។ ដោយឡែក វត្តមានរបស់លោក ហ្សូណូ ក៏នឹងនាំយកនូវបទមនោសញ្ចេតនាជាច្រើនបទ ដោយលាយឡំនឹងការប្រភេទបទរ៉កផងដែរ។
លើលពីនេះទៀត មិនត្រឹមតែវត្តមានរបស់តារាចម្រៀងប្រុសទាំងពីរខាងលើធ្វើឲ្យលោកអ្នកសប្បាយរីករាយប៉ុណ្ណោះទេ ក្នុងនោះ ក៏មានការចូលរួមពីសំណាក់ តារាចម្រៀង ពីររូបទៀត គឺ កញ្ញា អូនមាស និងលោក ឃី សុឃុន ដែលពួកគាត់ទាំងពីរ នឹងមកបន្ថែមឲ្យកាន់តែជក់ចិត្តទ្វេរដងខ្លាំងឡើងៗ ពីការប្រគុំតន្ត្រីរ៉កដ៏ធំតែមួយគ្មានពីរនេះ ប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន។
សូមកុំភ្លេចរង់ចាំការផ្សាយផ្ទាល់នៅក្នុងកម្មវិធី ប្រគំតន្ត្រី Boostrong Rock 2K22 សប្តាហ៍ថ្មីនេះ នៅថ្ងៃសៅរ៍ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ