© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
និយាយពីតារាចម្រៀងស្រី ដែលមានទេពកោសល្យ និងក្បាច់រាំងប្លែកៗនោះ លាយឡំជាមួយនឹងស្តាយ៍នៃការតុបតែងខ្លួន បែប Cute Cute នោះគឺ កញ្ញា យូរី ។ កញ្ញា នឹងមានបង្ហាញវត្តមានជាថ្មីម្តងទៀត នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នារសៀលថ្ងៃអាទិត្យនេះ ក្នុងកម្មវិធីប្រគំតន្ត្រី Freshy Happy Concert ។
ទស្សនិកជន ក៏ដូចជាហ្វេនៗ ច្បាស់ជាទន្ទឹងរង់ចំាមើលថាតើ តើសម្រាប់វត្តមានលើកនេះ របស់កញ្ញា នឹងមានអ្វីប្លែក អ្វីពិសេស បម្រើជូនទៅដល់ចំណីចក្ខុ ។ ជាពិសេស គឺក្បាច់រាំជាក្រុម ដែលនឹងធ្វើឲ្យអារម្មណ៍អ្នកទស្សនាតាមដានជក់ចិត្ត អមដោយចង្វាក់បទភ្លេងញាក់កន្ត្រាក់អារម្មណ៍ រំជួលចិត្តពេញផ្ទៃឆាកទាំងមូល។ មិនតែប៉ុណ្ណោះ កញ្ញា នឹងត្រៀមលើកយកបទថ្មីៗ ដែលកំពុងតែជាបទសំណព្វចិត្តរបស់យុវវ័យ និងហ្វេនៗអ្នកគាំទ្រ ដែលភាគច្រើនសុទ្ធសឹងតែជាប្រភេទបទញាក់ដ៏ពេញនិយម។
លើសពីនេះ បន្ថែមពីវត្តមានកញ្ញា យូរី ហើយ ក៏នៅមានការចូលរួមពីសំណាក់វត្តមានតារាចម្រៀងប្រុសស្រី ចំនួន ៣ រូបទៀត ក្នុងនោះ រួមមានដូចជា៖ លោក អាន គុណកូឡា, កញ្ញា ដា អារីយ៉ា និង ង៉ូត សិលា ។ ពួកគាត់ទាំងបី នឹងចូលខ្លួនមកបន្ថែមឲ្យបរិយកាសតន្ត្រី កាន់តែសប្បាយៗ ជាមួយនឹងការបកស្រាយបទចម្រៀងពីរោះៗជាច្រើនបទ។
ដើម្បីកុំឲ្យពេលវេលាកម្សាន្តអារម្មណ៍ នាចុងសប្តាហ៍រំលងផុតពីចក្ខុទស្សនិកជន សូមរង់ចាំការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអីន នៅថ្ងៃអាទិត្យ ទី ២៦ ខែមិថុនា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀល តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ