© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចាប់តាំងពីថ្ងៃជួបគ្រោះថ្នាក់ចរាចរណ៍រួចមក និងគួបផ្សំដោយសារតែបាតុភូតព្រះចន្ទក្រហម បានធ្វើឲ្យពួកគេត្រូវផ្លាស់ប្តូរវិញ្ញាណចូលទៅក្នុងរូបកាយផ្សេងគ្នាទៅវិញ។ គ្រប់គ្នា បានដឹងពីការពិតរបស់តេត និងវ៉ាត ប៉ុន្តែដោយឡែក គុន ដែលជាសង្សារ និងគ្រួសាររបស់តេត បែរជាយល់ច្រឡំនេះជារឿងពាក់ព័ន្ធនឹងខួរក្បាលទៅវិញ។
វ៉ាត ធ្លាប់តែមនុស្សញៀនថ្នាំ ដើរលេងយប់ ខុសឆ្ងាយពី តេត ដែលជាមនុស្សប្រុសសុភាពរាបសារ មានចិត្តអំណត់ និងមានចិត្តស្មោះត្រង់ចំពោះស្នេហា ។ តេត បានព្យាយាមសុំឲ្យវ៉ាត សហការគ្នានៅថ្ងៃព្រះចន្ទក្រហម ដើម្បីអធិដ្ឋាន ប្តូរដួងព្រលឹង វិញ្ញាណគ្នាដូចដើមវិញ។ ដោយសារតែជីវិតរស់នៅលើមាសប្រាក់ស្តុកស្តមនោះ វ៉ាត មិនចង់ត្រឡប់ចូលទៅក្នុងរូបកាយរបស់ខ្លួននោះទេ ហើយព្យាយាមគេចពីតេតគ្រប់ពេល។
ការពិត មិនអាចលាក់បាំងបានយូរនោះទេ គុន ដែលជាសង្សាររបស់តេត ហាក់ចាប់អារម្មណ៍ទៅលើសកម្មភាពដែលវ៉ាតធ្វើ វាហាក់បីដូចជាមិនមែនតេតពីមុន។ វ៉ាត ចូលចិត្តនិយាយកុហកមុខក្រោយ មានស្រីញី ផឹកស្រា និងជាប្រុសញៀនថ្នាំ ។
តើវ៉ាត អាចនឹងបញ្ចេញនូវសកម្មភាពអ្វីបន្តទៀត ដើម្បីឲ្យគុនបានដឹងការពិតថា គេមិនមែនជាតេតពិតប្រាកដនោះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «គំនុំស្នេហ៍ប្តូរជោគជតា »ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអីន ពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ វេលាម៉ោង ០៩ យប់ តទៅ៕
ដោយ៖ សិរីរដ្ឋ