© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឆ្លងកាត់ដំណើរជីវិតផ្សងព្រេង ចាកចេញពីផ្ទះជាមួយមនុស្សប្រុសដែលខ្លួនស្រឡាញ់រួចមក វិស្សនី បានព្យាយាមហ្វឹកហាត់សំឡេងរបស់ខ្លួន រហូតអាចឆក់យកពានជ័យលាភីក្លាយជាអ្នកចម្រៀងបាន។ វិស្សនី បានសម្រេចនូវបំណងប្រាថ្នារបស់នាងដោយភាពជោគជ័យ ដែលនេះធ្វើឲ្យគ្រប់គ្នាជាពិសេស អ្នកផ្ទះរបស់នាង ម្តាយ និងបងស្រី មានចិត្តសប្បាយរីករាយ។ ចំណែកឯផៃរ៉ាត់វិញ ក៏បានបង្ហាញនូវបេះដូង ទឹកចិត្ត ចំពោះវិស្សនី ដែលជាមនុស្សស្រីខ្លួនស្រឡាញ់ចំពោះភាគជោគជ័យនេះដែរ។
វិស្សនី ត្រូវបានផ្លាស់ប្តូរជីវិតថ្មី ដោយមានការងារធ្វើ និងមានអាជីពជាអ្នកចម្រៀង ប៉ុន្តែនៅពីក្រោយនៃភាពជោគជ័យនេះ គឺនៅមានរឿងដ៏ឈឺចាប់ជាច្រើនដែលនាងនឹងត្រៀមខ្លួនទទួល។ ផៃរ៉ាត់ ហាក់ដូចជាមានអ្វីលាក់លៀមនឹងវិស្សនី ដែលមើលទៅ ហាក់ដូចជារឿងដៃគូជីវិតស្នេហា ហើយបញ្ហាមួយនេះ អាចនឹងធ្វើឲ្យអ្នកទាំងពីរ ដើរដល់ផ្លូវបំបែកពីគ្នា។
វិស្សនី ក្រោយពីបានទទួលអាជីពជាអ្នកចម្រៀងផ្លូវការហើយនោះ នាងនឹងបានជួបជាមួយនឹងមនុស្សជាច្រើន ដែលអាចនឹងងាយឆក់យកបេះដូងរបស់នាង ចេញពីផៃរ៉ាត់បាន ដោយសារតែសម្ភារៈនិយម។ ដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត ទស្សនិកជន នឹងបានទស្សនាកាន់តែជក់ចិត្តថា តើតួអង្គ វិស្សនី នឹងប្រើជីវិតថ្មីរបស់ខ្លួនជាមួយនឹងផៃរ៉ាត់ដដែល ឬបែបណា? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង« រសជាតិអ្នកមាន» វគ្គ ហេឡូអ្នកម៉ាក់ ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ។
សូមកុំភ្លេច ចូលរួមលេងហ្គេម ឆ្លើយសំនួរ ដើម្បីមានឱកាស ឈ្នះសំបុត្រចូលលេងកម្សាន្ត សួនសត្វ Phnom Penh Safari ដែលជាព្រៃកម្សាន្តដ៍ធំ ទី១ នៅរាជធានីភ្នំពេញ...
ដោយប្រិយមិត្ត គាំទ្រភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន គ្រាន់តែតាមដានទស្សនា និងចូលរួមឆ្លើយនូវសំនួរងាយៗប្រចាំសប្តាហ៍ ក្នុងរឿង «រសជាតិអ្នកមាន៣ វគ្គ ហេឡូអ្នកម៉ាក់» នៅលើទំព័រហ្វេសប៊ុក PNN Drama Live ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២២ នេះតទៅ៕
សូមទស្សនាវីដេអូសាច់រឿង ខាងក្រោម៖
ដោយ៖ សិរីរដ្ឋ