© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពុំ និងត្រី តែងតែមានវិញ្ញាណខ្មោច មករារាំងអ្នកទាំងពីរ មិនឲ្យជួបគ្នា រយៈពេលជាច្រើនឆ្នាំមកហើយ។ ចាប់តាំងពី ពុំ និងត្រីបានជួបគ្នាមក វិញ្ញាណខ្មោចស្រីម្នាក់នោះ នៅតែតាមរំខានពួកគេទាំងពីរឥតឈប់ឈរ។
ត្រី និងពុំ តាំងពីដើមឡើយ មិនដែលបានធ្វើរឿងព្យាបាទនឹងអ្នកណាម្នាក់ឡើយ ប៉ុន្តែហេតុអ្វី ក៏វិញ្ញាណខ្មោចស្រីម្នាក់នេះ ចងគំនុំខ្លាំងបែបនេះ រហូតមិនឲ្យពួកគេពិបាកជួបគ្នារាល់ដងដែលពួកគេចង់ជួប។
ការពិត ពីគ្រូខ្មោច ដែលត្រូវបានលាតត្រដាង ដោយសារតែជាតិមុនរបស់ខ្លួន វីញ្ញាណខ្មោចស្រីម្នាក់នោះ ត្រូវបានស្លាប់ដោយសារតែភាពអយុត្តិធម៌ ពីស្វាមីក្បត់ចិត្ត ។ នាងបានបន្សល់ទុកកូននៅក្នុងផ្ទៃ ហើយគំនុំមួយនេះ បានធ្វើឲ្យនាងក្លាយជាខ្មោចយ៉ាងសាហាវ សម្លាប់មនុស្សស្រីមិនរើសមុខ។
ដំណើរសាច់រឿង នៅភាគបន្ទាប់នេះ នឹងបកស្រាយជាមួយនឹងឈុតឆាកដ៏ព្រឺព្រួច ដែលបង្កប់ដោយការឈឺចាប់របស់ខ្មោចស្រីនោះ? តើ ត្រី និងពុំ អាចរួចពីបណ្តាសាររបស់ខ្មោចមួយនេះ បានឬយ៉ាងណា? សូមរង់ចាំទស្សនាសាច់រឿងនៅក្នុងរឿង «ភ្នែកទីបី» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីវេលាម៉ោង ០៦ ល្ងាច តទៅ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ