© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ចាប់តាំងពី លី ឆេង ប្រែរូបរាងពីធាត់ មកជាបុរសរូបសង្ហារ គួបផ្សំនឹងឋានៈ តួនាទីការងារ ទ្រព្យសម្បត្តិក្នុងគ្រួសារអភិជនទៀតនោះ បានធ្វើឲ្យមនុស្សស្រីជាច្រើនមានចិត្តប្រាថ្នាចង់បានមកជាគូ។ សូម្បី លីលី ដែលជាបងថ្លៃ នាងក៏មានចិត្តលបលួច ស្រឡាញ់លីឆេង និងរកឱកាសបាននៅក្បែរគេផងដែរ។
និយាយពីដាណាវិញ ទោះខំធ្វើល្អ មានចិត្តស្មោះត្រង់យ៉ាងណា ក៏លីឆេង បានត្រឹមតែគិតថា នាងជាមនុស្សស្រីដែលមានកលល្បិច ចូលចិត្តធ្វើល្អ តែសំបកក្រៅ ។ ដំណើរសាច់រឿងបានបន្តចូលដល់ តួអង្គ លីលី ចាប់ផ្តើមរកឱកាស ធ្វើយ៉ាងណា បាននៅជិតលីឆេង ឲ្យបានច្រើន ដោយនាងបានសុំខ្លួនចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់លីឆេង។ លីលី បានរកកលល្បិច ដើម្បីធ្វើឲ្យលីឆេង ស្អប់ ដាណា ដោយបង្កើតនូវកំហុសអចេតនាជាច្រើន រហូតធ្វើឲ្យលីឆេង មានអារម្មណ៍ថា ដាណាកំពុងតែបំផ្លាញការងារផ្ទៃក្នុងក្រុមហ៊ុន។
ចំណែកឯ ម៉ីលិ ដែលបានបែកពីសង្សារហើយនោះ ស្របពេលឃើញ លីឆេង ពោរពេញដោយរូបសម្បត្តិ និងតួនាទីការងារទៀត ក៏ធ្វើឲ្យនាង មានចិត្តច្រណែននឹងដាណាដែលជាកូនប្រពន្ធដើម ហើយរកវិធីលាបពណ៌ដាណា ក្លាយជាមនុស្សស្រីអាក្រក់។ លីឆេង បានក្លាយជាបុរសមានមន្តស្នេហ៍ដោយមិនដឹងខ្លួន ដែលលើសពីនេះទៀតនោះ ក៏មានវត្តីម្នាក់ដែរ កំពុងតែរកវិធីសាស្ត្រ ខ្ចីដៃមិត្តភក្តិរបស់ដាណា ដើម្បីបំផ្លាញភាពស្មោះត្រង់របស់នាង ដែលមានចំពោះក្រុមហ៊ុន និងគ្រួសារលីឆេង ។
បញ្ហាជាច្រើន បានរត់មករកលីឆេង ជាបន្តបន្ទាប់ សុទ្ធសឹងតែស្នាដៃរបស់គូប្រជែងស្នេហ៍ ដែលនេះ ធ្វើឲ្យលីឆេង និងដាណា បានយល់ច្រឡំគ្នាម្តងហើយម្តងទៀត។ តើនៅវគ្គនេះ នឹងមានការបកស្រាយលម្អិតជាមួយនឹងឈុតឆាកបែបណាខ្លះ? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង« ស្នេហ៍ឥតព្រាង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់ ដល់ ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ