© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជន ដែលភាគច្រើននិយមតាមដានការផ្សាយផ្ទាល់តន្ត្រីចុងសប្តាហ៍ នារាត្រីកាលថ្ងៃអាទិត្យ នឹងទន្ទឹងរង់ចាំមើលថាតើ តន្ត្រី Ganzberg Uber Concert 2022 សប្តាហ៍នេះ មានអ្វីប្លែក? សម្រាប់រាត្រីកាលចុងសប្តាហ៍នេះដែរ ហ្វេនៗ នឹងបានជួបជាមួយនឹងវត្តមានតារាចម្រៀង និងសម្តែងមួយរូប ដែលមានរូបសម្រស់សិចស៊ី គួរឲ្យទាក់ទាញ ។ វត្តមានរបស់កញ្ញា ភាគច្រើននៅក្នុងការសម្តែង MV នានា ដែលនោះគឺ កញ្ញា រតនៈ ពិសី។
កញ្ញា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងអាចបកស្រាយចម្រៀង និងសម្តែងបានយ៉ាងល្អទៀតផង។ ជាមួយនឹងការរៀបចំ ពីកម្មវិធី ដែលតែងតែបង្កើតនូវឆាកតន្ត្រី បែប Acoustic នាពេលរាត្រី សាកសមទៅនឹងការសម្តែងរបស់កញ្ញា ក្នុងការដាក់មនោសញ្ចេតនាយ៉ាងខ្លាំងទៅក្នុងបទចម្រៀង។ បន្ថែមពីនេះទៀត ទស្សនកជន ក៏នឹងបានជួបជាមួយនឹងវត្តមានតារាចម្រៀងស្រី ៣ រូបទៀត គឺ កញ្ញា លាង សុផាឡែន, កញ្ញា មីណា និងកញ្ញា យ៉ាន់ សុជាតា ដែលពួកគាត់ទាំងបី នឹងមកកំដរបរិយាកាសតន្ត្រីឲ្យកាន់តែពោរពេញដោយភាពរ៉ូមែនទិចថែមមួយកម្រិតទៀត។
ចង់ដឹងថា តើផ្ទាំងទស្សនីយភាពនៃការប្រគំតន្ត្រី អមដោយវត្តមានតារាចម្រៀងទាំងបួនរូបខាងលើនេះ មានអ្វីខ្លះ? សូមរង់ចាំការផ្សាយផ្ទាល់ក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert 2022 លើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ១៩ ខែ មិថុនា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ