© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែប្លែក និងអស្ចារ្យ ជាងសប្តាហ៍មុនៗ ពីកម្មវិធីប្រគំតន្ត្រី Freshy Happy concert សប្តាហ៍នេះ ដែលក្នុងនោះ ក៏មានការអញ្ជើញចូលរួមយ៉ាងពិសេស ពីរៀមច្បងសិល្បៈករ មួយរូបដ៏ល្បីៗ។
វត្តមាន អ្នកនាង សុគន្ធ និសា នឹងមកលួងលោមអារម្មណ៍អ្នកទស្សនា ហ្វេនៗ ឲ្យលន្លង់លន្លោចទៅតាមទឹកដមសំនៀង អមដោយការប្រគំបទភ្លេងបែបមនោសញ្ចេតនាទៀតផង។ អ្នកនាង មិនត្រឹមតែត្រៀមនូវបទមនោសញ្ចេតនាប៉ុណ្ណោះទេ ក្នុងនោះ ក៏មានលើកយកនូវបទចម្រៀងជាចង្វាក់ញាក់ កន្ត្រាក់អារម្មណ៍ ដែលលាយឡំនឹងការបង្ហាញក្បាច់រាំដ៏គួរឲ្យទាក់ទាញផងដែរ។
បន្ថែមពីនេះទៀត វត្តមានតារាចម្រៀងស្រីស្រស់ប្រុស សង្ហារ ចំនួន ៣ រូបទៀត ក៏នឹងចូលខ្លួនមកធ្វើឲ្យបរិយាកាសតន្ត្រី កាន់តែរីករាយ ដោយរួមមាន៖ កញ្ញា ចាន់ ឡៃវល័ក្ខ, លោក ចាន់ កូមែន និងលោក គង់ ចំរើន។ ពួកគាត់ទាំងបី សុទ្ធសឹងជាតារាចម្រៀង ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ក៏ព្រោះតែទឹកដមសំលេងដ៏ពីរោះ អាចបកស្រាយបទសឹងតែគ្រប់ទម្រងបានទាំងអស់។
សូមកុំឲ្យឱកាសនៃការបណ្តែតអារម្មណ៍នឹងភាពសប្បាយរីករាយនេះ កន្លងផុតទៅ សូមរង់ចាំការផ្សាយផ្ទាល់ក្នុងកម្មវិធីប្រគំតន្ត្រី Freshy Happy Concert លើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ១៩ ខែ មិថុនា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀល តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
ដោយ៖ សិរីរដ្ឋ