© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែពាំនាំយកនូវកម្មវិធីសប្បាយ ដូចជាការប្រគំតន្ត្រីនានាផងដែរ ដើម្បីបម្រើជូនទៅដល់អារម្មណ៍ទស្សនិកជន អ្នកគាំទ្រ។ ក្នុងនោះ កម្មវិធីប្រគំតន្ត្រី Boostrong Rock 2K22 កម្មវិធីតន្ត្រី រ៉ក ដ៏ធំជាងគេ ដែលមានការផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃសៅរ៍ ក៏នឹងមិនភ្លេចនូវការបង្កើតនូវផ្ទាំងទស្សនីយ៍ភាពកម្សាន្តប្លែក អមដោយវត្តមានតារាចម្រៀងល្បីជាបន្តបន្ទាប់។
ដោយឡែក សម្រាប់រសៀលថ្ងៃសៅរ៍នេះដែរ ពីកម្មវិធីក៏នឹងធ្វើឲ្យហ្វេនៗ ទប់អារម្មណ៍មិនបាន រំភើបចិត្តជាមួយនឹងវត្តមានការមកដល់ ពីសំណាក់តារាចម្រៀងស្រីស្អាត រហូតដល់ទី ៣ រូបឯណោះ។ ពួកគាត់រួមមានដូចជា៖ កញ្ញា បាន មុន្នីល័ក្ខ, កញ្ញា សុខ សីឡាលីន និងកញ្ញា គង់ កែវមរកត។ ហ្វេនៗ នឹងបានប្លែកអារម្មណ៍ ជាមួយនឹងការវត្តមានរបស់ពួកគាត់ តាមរយៈការបកស្រាយបទចម្រៀង ស្តាយតុបតែងខ្លួនបែបយុវវ័យ និងក្បាច់រាំដ៏ពិសេស ដែលទស្សនាហើយចង់ទស្សនាបន្តទៀត។
តួយ៉ាង ដូចជា កញ្ញា បាន មុន្នីល័ក្ខ ដែលភាគច្រើន ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ តែងតែឃើញកញ្ញាបកស្រាយបទចម្រៀងបែបមនោសញ្ចេតនា ប៉ុន្តែសម្រាប់លើកនេះ កញ្ញា នឹងបកស្រាយបែបជាលក្ខណៈបែបតន្ត្រីរ៉ក ដែលនឹងអង្រួនបេះដូងអ្នកទស្សនាឲ្យញាប់ញ័រទៅតាមចង្វាក់ភ្លេងទៀតផង។
ក្រៅពីវត្តមានរបស់តារាស្រីទាំងបីខាងលើហើយ ពីកម្មវិធីក៏បានអញ្ចើញតារាចម្រៀងប្រុសមួយរូប ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនោះ គឺ លោក ឃុន វត្ថា តារាមច្រៀងសំលេងថ្នម ពូកែដាក់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងបទចម្រៀង។ វត្តមានរបស់លោក នឹងបន្ថែមឲ្យបរិយាកាសតន្ត្រីកាន់តែពោរពេញដោយអត្ថន័យ និងភាពសប្បាយរីករាយទ្វេរដង។
សូមរង់ចាំទស្សនាការផ្សាយនៅលើកញ្ចក់ទូរទ្សន៍ភីអិនអិន ក្នុងកម្មវីធីប្រគំតន្ត្រី Boostrong Rock 2K22 នៅថ្ងៃសៅរ៍ ទី ១៨ ខែ មិថុនា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ