© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ពិតជាប្លែកភ្នែកទៀតហើយជាមួយកម្មវីធីកម្សាន្តបែបប្រជាប្រិយរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន Freshy Winner ដែលតែងតែបានរិះរកគ្រប់វិធី ដើម្បីធ្វើយ៉ាងណាអោយទស្សនិកជនបានសប្បាយរីករាយ និងទទួលបានអ្វីដែលថ្មីជារៀងរាល់សប្តាហ៍។
សម្រាប់សប្តាហ៍នេះ ទស្សនិកជននឹងបានទស្សនាជាមួយតារាកិត្តិយសបួនរួបទៀតហើយដែលពួកគាត់ទាំងបួនដួង អ្នកខ្លះជាតារាសម្តែង និង អ្នកខ្លះក៏ជាពិធីករ ឬអ្នកបញ្ចូលសម្លេង មកជួបជុំគ្នា ប្រកួតប្រជែងដណ្តើមប្រាក់លានពីកម្មវិធី។ អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់អ្នកទាំងបួន និងពិធីករ ពិធីការនីក្នុងសប្តាហ៍នេះគឺពួកគេនឹងតុបតែងខ្លួនជាចុងភៅឯកតែម្តង។
តារាកិត្តិយសនៅសប្តាហ៍នេះរួមមាន កញ្ញា សៀវឡាម ចាប់ដៃគូជាមួយលោក រតនៈ ជាបេក្ឋភាពស្ថិតក្នុងក្រុមទឹកប៉ោម ចំណែកកញ្ញា ម៉ូណា ចាប់ដៃគូជាមួយលោក ចេកខ្ចី ជាបេក្ខភាពស្ថិតក្នុងក្រុមក្រូចច្របាច់។ ក្រៅពីបានប្លែកភ្នែកជាមួយការតុបតែងខ្លួនរបស់តារាកិត្តិយសទាំងបួនដួង រួមនិងពិធីករ ពិធីការនីហើយនោះ ក៏នៅមានវិញ្ញាសារហ្គេមទាំងបួនវគ្គផងដែរ សុទ្ធតែជាវិញ្ញាសារពិសេសៗ ធ្វើអោយទស្សនិកជនទស្សនាហើយចង់ទស្សនាទៀត។ សម្រាប់វគ្គទីមួយ មានឈ្មោះថា នៅឯណា? ចំណែកវិញ្ញាសារទីពីរ មានឈ្មោះថា ហាមងាកក្រោយ វិញ្ញាសារទីបីមានឈ្មោះថា ដណ្តើមមេក្រូ និងវិញ្ញាសារចុងក្រោយបង្អស់គឺវិញ្ញាសារ កាយវិការប្រហារបេះដូង។
ចង់ដឹងថាតើសើចសប្បាយយ៉ាងណានោះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៧០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
Freshy Winner នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត