© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្វាគមន៍ការមកដល់ឆាកតន្ត្រីសប្តាហ៍ថ្មីរបស់ភីអិនអិន ក្នុងកម្មវិធីប្រគំតន្រ្តី Freshy Happy Concert ដែលលើកនេះ ទស្សនិកជន ក៏ដូចជាហ្វេនៗ នឹងទទួលបានអារម្មណ៍រំភើបជាមួយវត្តមានតារាចម្រៀងប្រុសមួយរូប ដែលតែងតែស្ថិតក្នុងដួងចិត្តយុវវ័យកន្លងមក។
នោះគឺ លោក ឆន សុវណ្ណារាជ ដែលនឹងចូលខ្លួនមកបម្រើចំណីអារម្មណ៍ទស្សនិកជន តាមរយៈការបកស្រាយបទចម្រៀងពីរោះៗជាច្រើនបទ។ ជួបជាមួយម្ចាស់បទ ទីក្រុងគ្មានមេឃ ដែលជាបទដែលទទួលបានការគាំទ្រខ្លាំងតាំងពីដំបូង រហូតមកដល់បច្ចុប្បន្ន ហើយនៅមានបទពីរោះៗជាច្រើនផ្សេងរបស់លោក ដែលលោកនឹងធ្វើការជ្រើសរើស ត្រៀមយកមកបកស្រាយជូនទស្សនាស្តាប់កម្សាន្ត។
បន្ថែមពីវត្តមានរបស់លោកហើយ ពីកម្មវិធីក៏បានអញ្ជើញតារាចម្រៀងប្រុសស្រីប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ៣ រូបទៀត ដែលរួមមានដូចជា៖ លោក ឃី សុឃុន, កញ្ញា កែវ សុបញ្ញា និងកញ្ញា ចាន់ ស្រីខួច ។ ជាមួយវត្តមានតារាចម្រៀងទាំងបីខាងលើ នឹងបញ្ចេញទឹកដមសំនៀង អមដោយក្បាច់រាំថ្មីៗ ពិសេសៗ មកបន្ថែមឲ្យបរិយាកាសនៃតន្ត្រីទាំងមូលកាន់តែមានភាពរីករាយខ្លាំងឡើងៗ។
សូមកុំឲ្យឱកាសនេះ រំលងផុតទៅពីចក្ខុទស្សនិកជន សូមរង់ចាំការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រី Freshy Happy Concert នៅថ្ងៃ អាទិត្យ ទី ២២ ខែឧសភា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀល តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ