© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសប្តាហ៍ថ្មីនេះ ទស្សនិកជននឹងបានប្លែកអារម្មណ៍ទៀតហើយជាវត្តមានរបស់តារាកិត្តិយសដែលនឹងមកចូលរួមលេងក្នុងកម្មវិធី សមរភូមិសួនទឹក។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ឃើញថាទស្សនិកជនតែងបានសើចសប្បាយជាមួយការប្រជែងរបស់តារាកិត្តិយសទាំងបួនរូប។
ប៉ុន្តែនៅសប្តាហ៍នេះវិញនឹងកាន់តែសើចទៀតជាមួយតារាទាំងបួនដួង។ ទស្សនិកជនដែលតែងតែតាមដានទស្សនាបណ្តាញសង្គមប្រាកដជាស្គាល់គាត់ទាំងបួនរូបច្បាស់នោះគឺលោក ហ្សូណូ លោក វង្ស តារារតនា លោក រ៉េតធី ដូណា និងលោក សួន ពិសិទ្ធ។ ទាំងបួនដួងនឹងត្រូវចែកចេញជាពីរក្រុម ក្រុមទីមួយមានឈ្មោះថាក្រុម ខ្ទើ. យប្រចាំភូមិ មានលោក ហ្សូណូ និងលោក សួន ពិសិទ្ធ ចំណែកក្រុម ខ្ទើ. យប្រចាំក្រុង មានវត្តមានលោក រ៉េត ធីដូណា និងលោក វង្ស តារារតនា។
ទាំងបួនដួងនឹងត្រូវប្រកួតប្រជែងនូវវិញ្ញាសារហ្គេមដល់ទៅបួនវគ្គ។ វិញ្ញាសារហ្គេមទាំងបួនវគ្គត្បិថតែមានភាពរីករាយក៏ពិតមែន ប៉ុន្តែមិនងាយស្រួលក្នុងការប្រជែងយកពិន្ទុឡើយ។ ដូច្នេះទាំងពីរក្រុមត្រូវតែប្រឹងប្រែងធ្វើយ៉ាងណា យកពិន្ទុពីដៃគូប្រកួតប្រជែងអោយបាន ដើម្បីបានឈានទៅកាន់វគ្គចុងក្រោយ គឺវគ្គប្រមូលលុយលាន។តើក្រុមមួយណាដែលអាចមានសមត្ថភាពឈានទៅកាន់វគ្គចុងក្រោយនៃកម្មវិធី? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី សមរភូមិសួនទឹក ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ ដល់ម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ហង្ស