© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍វត្តមានតារាជាច្រើនដួងបានមកចូលរួមលេងក្នុងកម្មវិធីកម្សាន្តប្រជាប្រិយរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន Freshy Winner ហើយក៏បានធ្វើអោយទស្សនិកជនបានរីករាយ សើចសប្បាយជាមួយការលេងហ្គេមថ្មីប្លែកៗ
ដែលផ្តល់ជាចំណេះដឹងផង និងផ្តល់ភាពរីករាយផង។
នៅសប្តាហ៍ថ្មីនេះ វត្តមានរបស់តារាចម្រៀងបួនដួងទៀតហើយ ដែលនឹងមកប្រកួតប្រជែងគ្នា យកឈ្នះចាញ់ និងដណ្តើមប្រាក់លានពីកម្មវិធី។ ដូចដែលទស្សនិកជនធ្លាប់បានដឹងហើយថាតារាទាំងបួនដួងនឹងត្រូវចែកជាពីរក្រុម មួយក្រុមមានគ្នាពីរនាក់។
សម្រាប់ក្រុមទឹកប៉ោមនៅសប្តាហ៍នេះមានវត្តមានរបស់លោក សាល បាទី និងកញ្ញា អូន មាស ចំណែកក្រុមក្រូចច្របាច់មានវត្តមានរបស់លោក ឃុន វុត្ថា និងកញ្ញា ចាន់ឡៃ វរល័ក្ខណ៍។ បើទោះបីជាអ្នកទាំងបួនជាតារាចម្រៀងនិងស្គាល់គ្នាយ៉ាងណាក៏ដោយ ប៉ុន្តែកម្មវិធីតម្រូវអោយអ្នកទាំងបួនត្រូវតែប្រកួតប្រជែងគ្នា ដើម្បីបានឈានទៅកាន់វគ្គពិសេសដែលជាវគ្គចុងក្រោយនៃកម្មវិធីនោះគឺវគ្គកើបលុយលាន។ រាល់វិញ្ញាសារហ្គេម អ្នកទាំងបួនត្រូវប្រជែងគ្នា ដោយឆ្លងកាត់នូវការលេងហ្គេម។ បើទោះបីហ្គេមទាំងនោះផ្តល់ភាពរីករាយយ៉ាងណាក៏ដោយ ប៉ុន្តែក៏មិនងាយស្រួលក្នុងការយកឈ្នះឡើយ។
តើអ្នកទាំងបួនមានការគិតលឿនប៉ុណ្ណាដែរ? តើក្រុមណាមួយដែលអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
Freshy Winner នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ហង្ស