© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីប្រដាល់ នៃស្ថានីយ ទូរទស្សន៍ PNN បានសម្រេចជាផ្លូវការជាមួយដៃគូ ឧបត្ថម្ភ ផ្ដាច់មុខស្រាបៀរ Ganzberg បានបើកការប្រកួតគូអន្តរជាតិ លើកដំបូង ចាប់ពីថ្ងៃ អាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ សប្ដាហ៍នេះតទៅ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ វាយលុកអស់រយៈពេលជាងពីរឆ្នាំកន្លងមក ហាក់ធូរស្រាលឡើងវិញ ក្រោមការអនុវត្តិវិធានសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា.
សម្រាប់គូមិត្តភាព និងអន្តរជាតិលក្ខណៈ ONESTRIKE សប្ដាហ៍ដំបូងនេះ អ្នកប្រដាល់គុនខ្មែរ ចិត្តសឿង អ៊ូច ធារិទ្ធ ត្រូវប្រឈមជើងខ្លាំងថៃ ឆុមស៊្រី វីឆ័យ ប្រកួត១ទឹក៧នាទី មាន២ទឹក ខណៈ រន្ទះជើង ពិឃាដ គង់ ហ៊ូវ ស្វាគមន៍ ក្នុងជំនួបមិត្តភាពអន្តរជាតិគុនខ្មែរ តទល់ម្ចាស់ខ្សែថៃ ណើងថៃ វ៉ាត់ Ganzberg One Strike ឆារ៉ាភុន។
ក្រៅពីគូ មិត្តភាព និង One Strike អន្តរជាតិ ដ៏កក្រើកមួយនេះ លើសង្វៀនតែមួយ អ្នកស្នងគុនខ្មែរកំពុងលេចធ្លោចំនួន៤រូប នឹងធ្វើការប្រកួតប្រជែងលក្ខណៈ ម៉ារាតុន រួមមាន ឫទ្ធិ ទេវតា ប៉ះ វ៉ុន សុខហួន ខណៈ ឡុង ពិសិដ្ឋ តតាំង ធន់ ឡុងហាក់ ដើម្បីរកអ្នកឈ្នះពីររូប ឡើងប្រឈមគ្នាវគ្គផ្ដាច់ព្រ័ត្រ គូទី៥ ឆ្ពោះទៅក្លាយជាម្ចាស់ជើងឯក ម៉ារ៉ាតុន ប្រចាំសប្ដាហ៍ លើប្រភេទទម្ងន់៥១គីឡូក្រាម។
កម្មវិធីប្រដាល់ Ganzberg One Strike ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និង Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ លី ហួរ