© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែពិសេសជាសប្តាហ៍មុនៗ ជាមួយនឹងការមកដល់នៃឆាកតន្ត្រីសប្តាហ៍ថ្មីរបស់ស្ថានីយូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រី Ganzberg Uber Concert ។ ទស្សនិកជន នឹងទទួលយកនូវផ្ទាំងទស្សនីយភាពយ៉ាងស្រស់ស្រទន់ ពីការបញ្ចេញនូវទឹកដមសំឡេងដ៏ពីរោះជាប់ចិត្ត របស់តារាចម្រៀងល្បីៗដែលបានអញ្ជើញចូលរួមនាសប្តាហ៍ថ្មីនេះ។
តារាចម្រៀងប្រុស ដែលមានឈ្មោះបោះសំឡេងជាច្រើនឆ្នាំ ក្នុងក្រអៅបេះដូងយុវវ័យនោះគឺ លោក ណុប បាយ៉ារិទ្ធ នឹងមកបំពេរអារម្មណ៍អ្នកទស្សនា ក៏ដូចជាហ្វេនៗ ឲ្យលន្លង់លន្លោចទៅតាមចង្វាក់ភ្លេងបែប Acoustic នៅរាត្រីកាលដ៏សែនមនោរម្យ នាចុងសប្តាហ៍។ ទស្សនិកជន នឹងបានទស្សនាស្តាប់កម្សាន្ត បទចម្រៀងថ្មីៗ និង Style រៀបចំខ្លួនប្លែក គួរឲ្យទាក់ទាញរបស់លោក ក៏ដូចជា ការសម្តែងដាក់មនោញ្ចេតនាយ៉ាងជ្រាលជ្រៅទៅក្នុងអត្ថន័យនៃបទចម្រៀង។
សម្រាប់វត្តមានបន្តបន្ទាប់ទៀត ក៏មានការចូលរួមយ៉ាងពិសេស ពីសំណាក់តារាប្រុសស្រីរហូតទៅដល់ ៤ រូប រួមមានដូចជា៖កញ្ញា វី ឌីណែត, លោក ពេជ្រ ជេត្រា, កញ្ញា កែវ ច័ន្ទដាលីន និងកញ្ញា ឃុន លី ។
ពួកគាត់ទាំងបួន ក៏នឹងត្រៀមរើសយកបទចម្រៀងបែបមនោសញ្ចេតនា ថ្មីៗ ពីរោះៗ មកកំដរអារម្មណ៍ហ្វេន អ្នកទស្សនាឲ្យកាន់តែមានអារម្មណ៍រីករាយ មុនពេលចូលនិន្ទ្រា ដោយអមជាមួយនឹងការទស្សនាភ្លើងចម្រុះពណ៌ នៅលើឆាកដ៏ធំរបស់ភីអិនអិន៕
សូមចូលរួមទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រី Ganzberg Uber concert 2022 នៅថ្ងៃអាទិត្យ ទី ២២ ខែឧសភា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ