© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជួបគ្នាជាថ្មីម្តងទៀត ជាមួយនឹងកម្មវិធីប្រគំតន្ត្រីរ៉កដ៏ធំប្រចាំឲ្យស្ថានីយទូរទស្សន៍ភីអិនអិន នោះគឺ តន្ត្រី Boostrong Rock 2K22 ។ ជាកម្មវធីតន្ត្រីមួយ ដែលទស្សនិកជន តែងតែទទួលយកនូវការទស្សនាស្តាប់កម្សាន្ត នូវបទចម្រៀងបែបតន្ត្រីរ៉ក ក្រោមការប្រគំចង្វាក់ភ្លេងថ្មីៗ និងតារាចម្រៀងរ៉កល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា។
នាសប្តាហ៍ថ្មី នៃរសៀលថ្ងៃសៅរ៍នេះដែរ ទស្សនិកជន នឹងទទួលយកនូវចំណីអារម្មណ៍ប្លែកជាងសប្តាហ៍មុនៗ ក្រោមការចូលរួមពីសំណាក់តារាចម្រៀង Idol យុវវ័យ រហូតដល់ទៅ ៤ រូប។ ក្នុងនោះ តារាចម្រៀងស្រីមួយរូប ដែលកំពុងតែឆក់យកបេះដូង អ្នកគាំទ្រខ្លាំង នោះគឺ កញ្ញា លាង សុផាឡែន ក៏នឹងត្រៀមខ្លួនមកបង្ហាញ ក៏ដូចជាមកបកស្រាយចម្រៀងបែបរ៉ក យុវវ័យសម័យថ្មី ក្នុងទម្រង់ចង្វាក់បទរ៉កជាច្រើនបទ។
លើសពីនេះទៀត វត្តមានតារាចម្រៀងប្រុសស្រី ៣ រូបទៀត រួមមានដូចជា ៖ កញ្ញា V.i.V.y , លោក King Chi , លោក Vid Coolerនិងកញ្ញា DJ LyKa ដែលវត្តមានរបស់ពួកគាត់៣រូបខាងលើនះ នឹងមកបន្ថែមឲ្យបរិយាកាសតន្ត្រីRock កាន់តែមានភាពសប្បាយៗ រីករាយកាន់តែខ្លាំង អមដោយសម្រែកនៃចង្វាក់ភ្លេងលាន់លឺរំពងពេញឆាកតន្ត្រីភីអិនអិន។ អ្វីដែលកាន់តែពិសេសជាងនេះទៀត ទស្សនិកជន នឹងបានទស្សនាកម្សាន្តជាមួយនឹងការតុបតែងឆាក ក៏ដូចជាការរៀបចំ Stylist ពីតារាចម្រៀង តារាកិត្តិយស ក្នុងលក្ខណៈម៉ូតទាន់សម័យ និងការច្នៃប្រឌិត បែបលក្ខណៈរសនិយមទៀតផង។
សូមចូលរួមទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធីតន្ត្រី Boostrong Rock 2K22 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃ ទី ២១ ខែឧសភា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ