© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់ថ្ងៃសុក្រ ពីស្ថានីយទូរទស្សន៍ភីអិនអិនតែងតែពាំនាំយកភាពសប្បាយរីករាយ តាមរយៈកម្មវិធីកម្សាន្តនានា។ ក្នុងនោះ ក៏មានការប្រគំឡើងនូវកម្មវិធីតន្ត្រីដ៏ធំ ក្រោមការឧបត្ថម្ភពីទឹកដោះគោ AD ដែលមានឈ្មោះថា តន្ត្រី AD concert 2022 ។ ជំនួបវត្តមានកំពូលតារាចម្រៀង តារាសម្តែង និងកំប្លែងជាច្រើនរូប តែងតែបង្ហាញខ្លួនអមដោយការ បង្ហាញនូវសមត្ថភាពសិល្បៈដ៏មានទេពកោសល្យ។ ដោយឡែក សម្រាប់ថ្ងៃសុក្រនេះដែរ ទស្សនិកជននឹងបានជួបជាមួយឃតារាចម្រៀងល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ សុទ្ធសឹងតែជាតារាដែលជា Idol ក្នុងដួងចិត្តយុវវ័យ និងអ្នកគំាទ្រជាច្រើននាក់។ វត្តមាន កំពូលតារាចម្រៀងស្រីមួយរូប ដែលនឹងត្រៀមខ្លួនមកកំដរអារម្មណ៍ហ្វេនៗនាសប្តាហ៍នេះ គឺ កញ្ញា ពេជ្រ សោភា ដែលជាតារាចម្រៀងប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ ហើយនៅតែទទួលបានប្រជាប្រិយភាពបន្តរហូតមកដល់បច្ចុប្បន្ននេះ។
កញ្ញា នឹងលើកយកនូវបទចម្រៀងពីរោះៗ ទាំងបទពីដើម និងបទទើបតែចេញថ្មីៗ ដើម្បីបម្រើជូនទៅដល់ទស្សនិកជនអ្នកទស្សនាឲ្យទទួលបានអារម្មណ៍ស្រស់ស្រាយ សប្បាយៗ។ បន្ថែមពីនេះទៀត ក៏មានការចូលរួមយ៉ាងពិសេស ពីតារាចម្រៀង ៣ រូបទៀតគឺ កញ្ញា វីរៈ និច្ច , លោក វង្ស ថាណាន់ និងលោក ជឿន ចិត្ត ។
ពួកគាត់ទាំងបី នឹងត្រៀមយកនូវចំណីអារម្មណ៍ ចំណីចក្ខុ តាមរយៈការសម្តែង និងការបកស្រាយចម្រៀងពីរោះ អមជាមួយនឹងការប្រគំឡើងនូវបទភ្លេង ចង្វាក់ភ្លេងដ៏ពីរោះ។ សូមកុំឲ្យឱកាសសប្បាយៗខាងលើ រំលងផុតទៅពីចក្ខុទស្សនិកជន សូមកុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធីតន្ត្រី AD Concert 2022 នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០៧ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ឧបត្ថម្ភផ្តាច់មុខដោយ:
AD 20ឆ្នាំនៅកម្ពុជា!
តែ AD វីតាមីនC 200% ឆ្ងាញ់...! 1ថ្ងៃ...1ដប...រាងកាយកាន់តែរឹងមាំ!
#ADវីតាមីនC200% #ADCambodiapage
ដោយ៖ សិរីរដ្ឋ