© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា កន្លងទៅថ្មីៗនេះ កម្មវិធីបង្ហាញសមត្ថភាព តូច ខ្លឹម ខ្លាំង បានបង្ហាញជូនកុមារមួយរូបមានឈ្មោះថាកុមារា ដួង សុវណ្ណារិទ្ធ ដែលប្អូនទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែការប្រើខួរក្បាលរបស់ប្អូនបានធ្វើអោយគណៈកម្មាការ ពិធីករ ពិធីការនី និងទស្សនិកជនបានការកោតសរសើរខ្លាំង ព្រោះតែប្អូនអាចចងចាំនូវតួលេខបានយ៉ាងល្អ បើទោះបីជាគណៈកម្មាការសួរបន្លប់យ៉ាងណាក៏ប្អូននៅតែអាចឆ្លើយបានត្រឹមត្រូវ និងល្អឥតខ្ចោះ។
សមត្ថភាពអច្ឆរិយៈដ៏កម្រមានរបស់ប្អូន សុវណ្ណារិទ្ធ គឺត្រូវបានទទួលការបណ្តុះបណ្តាលពីលោកគ្រូ អ្នកគ្រូនៅសាលាផង និងជាពិសេសគឺលោកប៉ារបស់ប្អូនផ្ទាល់ដែលខំប្រឹងពន្យល់និងបង្ហាត់បង្ហាញដល់ប្អូនអោយមានការចងចាំល្អបែបនេះក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ ការចងចាំរបស់ប្អូនក៏បានបង្ហាញអោយឃើញដែរថា ប្រទេសកម្ពុជាយើងក៏សម្បូរទៅដោយក្មេងៗដែលមានសត្ថភាពពិសេស ក្មេងៗដែលមានការចងចាំល្អ មិនចាញ់ក្មេងពូកែៗនៅលើពិភពលោកឡើយ។
ជាការពិតណាស់ តាមរយៈកម្មវិធី តូច ខ្លឹម ខ្លាំង តែងតែបានបង្ហាញជូននូវកុមារជាច្រើន ដែលមានសមត្ថភាពពិសេសសមត្ថភាពអច្ឆរិយៈ អោយមកបញ្ចេញទេពកោសល្យទាំងនោះទៅកាន់មហាជនបានដឹង និងទស្សនា ក៏ដូចជាផ្សព្វផ្សាយទៅកាន់ប្រទេសផ្សេងៗទៀតអោយបានដឹងពីសមត្ថភាពកុមារកម្ពុជា។ កម្មវិធី តូច ខ្លឹម ខ្លាំង មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១១:០០ ព្រឹកនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy Yougurt ឆ្ងាញ់ៗ ញុំាមួយបានប្រយោជន៍បី!!!!
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ហង្ស