© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ហ្វេនៗ ដែលទន្ទឹងរង់ចាំទស្សនាការផ្ទាល់នូវកម្មវិធីប្រគំតន្ត្រី របស់ស្ថានីយទូរទស្សន៍ភីអិនអិន នារាត្រីកាលថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍នោះ បានមកដល់ទៀតហើយ។ Ganzberg Uber Concert 2022 ដែលជាកម្មវិធីតន្ត្រីចុងសប្តាហ៍ដ៏ធំជាងគេនៅភីអិនអិន នឹងត្រៀមពាំនាំយកនូវចំណីអារម្មណ៍ ក៏ដូចជាការកម្សាន្តជូនទៅដល់អ្នកទស្សនាកាន់ប្លែកពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
ដោយឡែក សប្តាហ៍ថ្មីនេះ ទស្សនិកជន នឹងជួបជាមួយវត្តមានតារាចម្រៀងប្រុសស្រីជាច្រើនរូប រួមជាមួយនឹងតារាសម្តែង កំប្លែង មកប្រជុំគ្នា បើកបង្ហាញសមត្ថភាពសិល្បៈដ៏អស្ចារ្យ។ វត្តមានពួកគាត់ រួមមានដូចជា៖ កញ្ញា ស៊ូ ស៊ីរីកា, លោក សៅ ឧត្តម, កញ្ញា អូន មាស , កញ្ញា រ៉ូលីន និងតារាចម្រៀង និងកំប្លែង លោក ងួន សុបិន រួមគ្នាជាដៃគូនឹងឌីជេ កាកា។
វត្តមានរបស់តារាចម្រៀង សម្តែង និងកំប្លែងខាងលើ នឹងមកបង្ហាញជាមួយរូបភាពនៃផ្ទាំងទស្សនីយភាពប្លែកភ្នែក និងការបកស្រាយចម្រៀងពីរោះ មានទាំងបទមនោសញ្ចេតនា និងបទបែបលក្ខណៈ Acoustic ដ៏រ៉ូមែនទិច ។ ក្នុងនោះ ទស្សនិកជន អ្នកទស្សនានឹងបានស្តាប់កម្សាន្តបទចម្រៀងជាច្រើនបទ ពីការបកស្រាយក្រោមទឹកដមសំឡេងដ៏ពីរោះៗរបស់ពួកគាត់ អមដោយការទស្សនាភាពស្រស់ស្អាតនៃការតុបតែងឆាកបែបរាត្រីកាលដ៏ស្រស់ស្រទន់។
ចង់ដឹងទេថា តើតារា Idol របស់ហ្វេនៗ នឹងមានអ្វីប្លែក ក៏ដូចជាបទចម្រៀងណាខ្លះ លើកយកមកបង្ហាញជូនទស្សនិកជននោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធីប្រគំតន្ត្រី Ganzberg Uber Concert 2022 លើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://business.facebook.com/PNNTVCambodia/videos/7546904435382597/
ដោយ៖ សិរីរដ្ឋ