© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការទន្ទឹងរង់ចាំភាពសប្បាយរីករាយ តាមរយៈការប្រគំតន្ត្រី Freshy happy Concert បានមកដល់ទៀតហើយ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ ផ្ទាំងទស្សនីយភាពនាសប្តាហ៍ថ្មី នៃរសៀលថ្ងៃអាទិត្យនេះ មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ជាពិសេស ពន្លកតារាយុវវ័យជាច្រើនដួង។ ទស្សនិកជន ក៏ដូចជាហ្វេនៗ នឹងបានជួបនឹងតារាចម្រៀងប្រុសមួយរូប ដែលទទួលបានការគំាទ្រ មិនថាទឹកដមសំលេង និងក្បាច់រាំ រួមទាំងកាយវិការ ស្តាយ៍ថ្មីប្លែករបស់គាត់។ នោះគឺ លោក អុី ណូ ដែលជាតារាក្នុងដួងចិត្តយុវវ័យជាច្រើននាក់។ វត្តមានរបស់លោកលើកនេះ ក៏នឹងមានការបង្ហាញនូវក្បាច់រាំជាច្រើន ប្លែកភ្នែក គួរឲ្យទាក់ទាញ និងចង់ទស្សនា ដោយអមជាមួយនឹងការបកស្រាយចម្រៀងពីរោះៗរបស់លោកថែមទៀតផង។
លើសពីនេះទៀត ក្រៅពីវត្តមានតារាចម្រៀងប្រុសខាងលើ ក៏មានការចូលរួមបន្ថែមពី តារាចម្រៀងវ័យក្មេងពន្លកក្រោយ ចំនួន ៣ រូប សុទ្ធសឹងតែជា Idol ក្នុងចិត្តហ្វេនៗអ្នកគាំទ្រផងដែរ។ ពួកគាត់រួមមានដូចជា៖ កញ្ញា រ៉េត ស៊ូហ្សាណា, លោក បូលីពៅ និងកញ្ញា តាក់ ណារីតា ដែលជាតារាចម្រៀង និងសម្តែង មានទឹកសម្លេងពីរោះ លាយឡំនឹងការបង្ហាញក្បាច់រាំដ៏ស្រស់ស្អាតទៀតផង។
ចង់ដឹងថា តើតារាចម្រៀងខាងលើ នឹងបង្ហាញនូវចំណីចក្ខុដ៏ពិសេសៗ ជូនទៅដល់ហ្វេនៗអ្នកទស្សនាល្អមើលយ៉ាងណានោះ? សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ