© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រំលងផុតពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ស្ថានីយទូរទស្សន៍ភីអិនអិនតែងតែងពាំនាំយកនូវកម្មវិធីតន្ត្រីសប្បាយៗមកបម្រើអារម្មណ៍ទស្សនិកជន នាថ្ងៃឈប់សម្រាក។ សម្រាប់ការមកដល់នៃសប្តាហ៍ថ្មី នៃរសៀលថ្ងៃសៅរ៍នេះដែរ ហ្វេនៗ នឹងបានប្លែកអារម្មណ៍ ទទួលបានចំណីចក្ខុដ៏ពិសេស ពីការទស្សនាការសម្តែង និងបកស្រាយចម្រៀងពីក្រុមតារាចម្រៀងស្រីល្បីៗ ក្នុងព្រះរាជណាចក្រកម្ពជា។ ជួបគ្នានៅរសៀលថ្ងៃសៅរ៍នេះ វត្តមានក្រុមតារាចម្រៀងស្រីស្អាត OMG ទាំង៥ រូបនឹងមកបង្ហាញវត្តមាននៅលើឆាកតន្ត្រី Boostrong Rock 2K22 ដែលត្រៀមខ្លួនរួចជាស្រេច នូវការជ្រើសរើសបទចម្រៀងបែបចង្វាក់រ៉ក់ ញាក់កន្ត្រាក់អារម្មណ៍ជាច្រើនបទ។ ក្នុងនោះ ក៏មានការរៀបចំជាស្តាយ៍បែបយុវវ័យ គួរឲ្យទាក់ទាញក្នុងចំណីចក្ខុដ៏លេចធ្លោ ជាមួយនឹងទឹកដមសម្លេងចម្រៀងស្រែកដ៏សែនពីរោះ។
បន្ថែមពីវត្តមានរបស់ក្រុមចម្រៀងស្រីខាងលើហើយ ពីកម្មវិធីក៏នឹងអញ្ជើញកំពូលតារាចម្រៀងស្រីមួយរូប ដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យជាច្រើនឆ្នាំមកហើយនោះគឺ កញ្ញា មាស សុខសោភា ដែលនឹងត្រៀមខ្លួនមកបកស្រាយចម្រៀងក្នុងទឹកដមសំលេងបែបចង្វាក់រ៉ក ជូនទៅដល់ហ្វេនៗអ្នកទស្សនា។
សម្រាប់វត្តមានចុងក្រោយ ក៏នឹងមានការចូលរួមពីសំណាក់តារាចម្រៀងពីររូបទៀត គឺ លោក ចាន់ កូមែន និងលោក ផែង សុភាឬទ្ធិ ដែលនឹងមកបន្ថែមឲ្យបរិយាកាសនៃតន្ត្រីរ៉កមួយនេះ កាន់តែមានភាពសប្បាយរីករាយទ្វេរដង។
សូមកុំភ្លេងរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធីប្រគំតន្ត្រី Boostrong Rock 2K22 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី ១៤ ខែ ឧសភា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ