© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការមកដល់នៃកម្មវិធីប្រគំតន្ត្រីសប្បាយៗនាថ្ងៃសុក្រ ជារៀងរាល់សប្តាហ៍បានមកដល់ទៀតហើយ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដោយសម្រាប់សប្តាហ៍ថ្មីនេះ ទស្សនិកជន មិនត្រឹមតែបានទស្សនាស្តាប់កម្សាន្តនូវបទចម្រៀងពីរោះៗនោះទេ។ លើសពីនេះទៀត ទស្សនិកជននឹងទទួលបានភាពសប្បាយរីករាយ ផ្ទុះសំណើចជាមួយនឹងឈុតឆាកកំប្លែងៗ ពីក្រុមកំប្លែងដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ។
វត្តមាន ក្រុមកំប្លែងពូណុង នឹងមានវត្តមាននៅថ្ងៃសុក្រ នាសប្តាហ៍នេះ ដោយពាំនាំយកនូវជាមួយនឹងវោហារស័ព្ទមិនចេះរីងស្ងួត ឈុតឆាកកំប្លុកកំប្លែង ដែលជាចំណីអារម្មណ៍ ដ៏ពិសេសមួយ បម្រើជូនទៅដល់អ្នកទស្សនា។
ផ្ទាំងទស្សនីភាពបែបកំប្លែងថ្មីៗ នឹងត្រូវបង្ហាញដោយក្រុមកំប្លែងពូណុយ ដែលពោរពេញទៅដោយសំណើចសើចក្អាកក្អាយ រំសាយអស់ទុក្ខកង្វល់ និងភាពនឿយហត់ពីការបំពេញការងារជិតពេញមួយសប្តាហ៍កន្លងមក។ បន្ថែមពីឈុតឆាកកំប្លែងរបស់ក្រុមពូណុយហើយនោះ ពីកម្មវិធីក៏នឹងត្រៀមខ្លួនបម្រើជូននូវបទចម្រៀងពីរោះៗជាច្រើនបទ ពីសំណាក់តារាៗចម្រៀងស្រីល្បីៗ រហូតទៅដល់ ៣ ដួង រួមមានដូចជា៖ កញ្ញា រ៉េត ស៊ូហ្សាណា, កញ្ញា ផន ស្រីខួច និងកញ្ញា ថុល ស្រីល័ក្ខណ៍ ដែលវត្តមានពួកគាត់ទាំងបី នឹងលើកយកនូវបទចម្រៀងមនោសញ្ចេតនា បទញាក់ មកបកស្រាយជូនទស្សនាស្តាប់កម្សាន្តទៅដល់ហ្វេនៗអ្នកគាំទ្រ។
ដើម្បីកុំឲ្យសប្តាហ៍ថ្មីនេះ ដែលជាសប្តាហ៍ពោរពេញទៅដោយគ្រប់ផ្ទាំងទស្សនីយភាព ទាំងចម្រៀង និងកំប្លែងផងនោះ សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធីប្រគំតន្ត្រី AD Concert 2022 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៧ យប់តទៅ៕
ឧបត្ថម្ភផ្តាច់មុខដោយ:
AD 20ឆ្នាំនៅកម្ពុជា!
តែ AD វីតាមីនC 200% ឆ្ងាញ់...! 1ថ្ងៃ...1ដប...រាងកាយកាន់តែរឹងមាំ!
#ADវីតាមីនC200% #ADCambodiapage
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ