© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធី គ្រួសាររីករាយ តែងតែផ្លាស់ប្តូរវត្តមានរបស់តារាកិត្តិយសដែលនឹងត្រូវមកសហការជាមួយប្អូនៗទាំងប្រាំរូបក្នុងកម្មវិធី។ អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះគឺប្អូនៗទាំងអស់នៅក្នុងកម្មវិធី តែងតែបង្កើតនូវបរិយាកាសរីករាយ ដោយការពន្យល់ទៅកាន់តារាកិត្តិយស។
នៅសប្តាហ៍នេះកញ្ញា អឿន រ៉ូហ្សា និងឡើងមកសហការជាមួយប្អូនៗទាំងប្រាំរូប ដោយប្តេជ្ញាថានឹងយករង្វាន់ជូនប្អូនៗទាំងអស់គ្នា។ ជារៀងរាល់សប្តាហ៍កម្មវិធី តែងតែផ្តល់ជូននូវវិញ្ញាសាររហូតដល់ទៅបួនវិញ្ញាសារ ដើម្បីអោយប្អូនៗឡើងមកលេងជាមួយតារាកិត្តិយស។
ទស្សនិកជននឹងបានសើចសប្បាយជាមួយការពន្យល់របស់ប្អូនៗ ដោយសារតែរាល់ពាក្យពេចន៍ពន្យល់នីមួយៗសុទ្ធតែត្រូវរកនឹកពាក្យពន្យល់ ដើម្បីធ្វើយ៉ាងណាអោយបងស្រីស្អាតអាចទាយត្រូវនូវចម្លើយ។ ចាំមើលទៅមើលថាតើតារាកិត្តិយសកញ្ញា រ៉ូហ្សា និងប្អូនៗទាំងប្រាំរូប បានរង្វាន់ប៉ុន្មានវគ្គនៅសប្តាហ៍នេះ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ហង្ស