© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វត្តមានតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាច្រើនរូប តែងតែបង្ហាញខ្លួនជាមួយនឹងការបកស្រាយបទចម្រៀងនៅលើឆាកធំៗរបស់ភីអិនអិនជារៀងរាល់សប្តាហ៍ ។ ដោយឡែក សម្រាប់សប្តាហ៍ថ្មី នៃការប្រគំតន្ត្រី Ganzberg Uber Concert-2022 នេះដែរ ក៏នឹងនាំអារម្មណ៍ហ្វេនៗទៅជួបនឹងការបង្ហាញខ្លួនពីតួឯកស្រីដ៏ស្រស់ស្អាតរូប ក្នុងរឿង «លោកប្តី ៣៦៥ ថ្ងៃ » គឺ កញ្ញា មុន្នី វិជ្ជរ៉ា នឹងឡើងមកបកស្រាយចម្រៀងជូនទស្សនាស្តាប់កម្សាន្ត។
ជាភាពភ្ញាក់ផ្អើលខ្លាំង សម្រាប់សប្តាហ៍នេះ ដែលវត្តមានតួឯកស្រីវ័យក្មេង កញ្ញា វិជ្ជរ៉ាអាចបង្ហាញនូវសមត្ថភាពរបស់ខ្លួនបានជាច្រើន មិនថាការសម្តែង និងថែមទាំងអាចច្រៀងបានផងដែរ។ ហ្វេនៗ អ្នកគាំទ្រ នឹងទទួលយកនូវការទស្សនា ការប្រគំតន្ត្រី បែប Acoustic ដ៏រ៉ូមែនទិច លាយឡំនឹងទឹកដមសំនៀងដ៏ផ្អែមស្រទន់ពីកញ្ញាផងដែរ។
ស្របពេលនឹងការស្វាគមន៍វត្តមានតួឯកស្រីហើយនោះ ពីកម្មវិធីក៏នឹងមិនភ្លេចនូវអញ្ជើញតារាចម្រៀងល្បីៗបន្ថែមទៀត ដើម្បីមកញុំាងឲ្យកម្មវិធីពោរពេញដោយបរិយាកាសស្រស់ស្រាយ សប្បាយអារម្មណ៍មុនចូលនិន្ទ្រា។ ពីវត្តមានតារាៗកិត្តិយសទាំងអស់នោះ រួមមាន៖ កញ្ញា វី ឌីណែត, កញ្ញា ដា អារីយ៉ា, លោក វិទូ និងលោក រិទ្ធ ប្រុសពៅ ។ ពួកគាត់ នឹងត្រៀមជាស្រេចក្នុងការជ្រើសរើសតែប្រភេទបទណា ដែលជាបទបំពេរអារម្មណ៍ ស្របទៅតាមបរិយាកាសនារាត្រីកាលដ៏មានអត្ថន័យ ដើម្បីផ្តល់ជូននូវចំណីអារម្មណ៍ លួងលោមទៅដល់ទស្សនិកជនអ្នកទស្សនាដោយរីករាយ។
សូមកុំឲ្យរាត្រីកាលដែលអមទៅដោយការបកស្រាយបទចម្រៀងពីរោះៗពីតារាកិត្តិយសខាងលើ សូមរង់ចាំទស្សនាការប្រគំតន្ត្រី Ganzberg Uber Concert-2022 ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ១៦ ខែ មករា ឆ្នាំ ២០២២ ចាប់់ពីវេលាម៉ោង ០៨ តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ