© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់ថ្ងៃរសៀលថ្ងៃអាទិត្យ ពីស្ថានីយទូរទស្សន៍ភីអិនអិនតែងតែពាំនាំយកនូវពេលវេលារីករាយ ស្រស់ថ្លា បណ្តែតអារម្មណ៍ទៅតាមរយៈការប្រគំតន្ត្រី Freshy happy Concert ។ ដោយឡែក សម្រាប់សប្តាហ៍ថ្មី ថ្ងៃអាទិត្យនេះ ហ្វេនៗនឹងបានរីករាយទស្សនាស្តាប់កម្សាន្តពីការបកស្រាយចម្រៀងដ៏ក្រអួនក្រអៅ ពីតារាចម្រៀងប្រុសយុវវ័យមួយរូប គឺ លោក ឃី សុឃុន។
ហ្វេនៗមួយចំនួន បានស្គាលើរូបលោក តាមរយៈបទចម្រៀងដ៏ល្បីមួយបទក្រោមចំណងជើងថា «ធ្វើម្តេចយើងក្រ» ដែលជាបទកំពុងទទួលបានការគាំទ្រខ្លាំង។ នេះ ជាបទដ៏សែនពីរោះ បែបមនោសញ្ចេតនា ស្នេហាឆ្លុះបញ្ចាំងស្នេហាយុវវ័យនាសម័យបច្ចុប្បន្ន ក្រោមទឹកដមសំនៀងដ៏ក្រអួនក្រអៅរបស់លោកផងដែរ។ ជាមួយគ្នានឹងវត្តមានរបស់លោក លើឆាកតន្ត្រីនេះ លោកក៏នឹងជ្រើសរើសបទចម្រៀងដែលជាបទកំពុងតែពេញនិយមសម្រាប់ហ្វេន មកធ្វើការបកស្រាយឲ្យរណ្តំចិត្តលាយឡំនឹងចង្វាក់ភ្លេងដ៏ពីរោះជាប់ចិត្តផងដែរ។
ក្រៅពីវត្តមានតារាចម្រៀងម្ចាស់បទ ធ្វើម្តេចយើងក្រហើយ ក៏នៅមានការចូលរួមបន្ថែមទៀត ពី តារាកិត្តិយសចំនួន ២ រូប រួមមាន លោក ខេន និងកញ្ញា ពេជ្រ ចន្ទធីតា និងក្រុមចម្រៀងមួយក្រុមទៀតនោះ គឺ ក្រុម Coconut ។ ក្នុងនោះ ពីកញ្ញា ពេជ្រ ចន្ទធីតា ដែលជាពិធីករស្រីដ៏មានរូបសម្រស់ស្រស់សោភា ក៏អាចបកស្រាយចម្រៀងបានយ៉ាងពីរោះស្រទន់លួងលោមចិត្ត អ្នកទស្សនាបានទៀតផង។
ចង់ដឹងថា តើសប្តាហ៍ថ្មី ថ្ងៃអាទិត្យនេះ តារាៗកិត្តិយសល្បីៗខាងលើ នឹងមានអ្វីមកបង្ហាញជូន ក៏ដូចជាកំដរអារម្មណ៍ទស្សនិកជនបែបណាខ្លះនោះ សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធីតន្ត្រី Freshy Happy Concert ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ១៦ ខែ មករា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ