© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជន ក៏ដូចជាហ្វេននិយមគាំទ្រតន្ត្រីបែបចង្វាក់រ៉ករបស់ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែទន្ទឹងរង់ចាំមើលថា តើជារៀងរាល់ថ្ងៃសៅរ៍ នឹងមានអ្វីប្លែកបន្ថែមទៀត ពីការប្រគំតន្ត្រី Boostrong Rock 2K222 ។ ការមកដល់នៃឆាកតន្ត្រីថ្មី នារសៀលថ្ងៃសៅរ៍នេះដែរ ក៏នឹងធ្វើឲ្យទស្សនិកជន ប្លែកអារម្មណ៍ជាមួយនឹងវត្តមានរបស់ក្រុមចម្រៀងរ៉កមួយក្រុម ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងក្នុងសង្គមយុវវ័យ។ នោះគឺ ក្រុមចម្រៀង រ៉ក Eternal។
ពីសមាជិតក្រុម ៥ រូប ដែលសុទ្ធសឹងមានបទពិសោធន៍ សមត្ថភាព ក៏ដូចជា ទេពកោសល្យនៃការបញ្ចេញនូវទឹកសម្លេងស្រែកយ៉ាងមុតស្រួច ហាក់ទាញយកបេះដូងអ្នកទស្សនាឲ្យកន្ត្រាក់អារម្មណ៍ទៅតាមចង្វាក់ភ្លេងផងដែរ។ មិនតែប៉ុណ្ណោះ ទស្សនិកជនអ្នកទស្សនានឹងបានជក់ចិត្តជាមួយនឹងការសម្តែង កាយវិការស់រវើក ដាក់អារម្មណ៍ទៅតាមសាច់រឿងមនោសញ្ចេតនា ស្នេហាដ៏ជ្រាលជ្រៅទៀតផង។ លើសពីនេះទៀត ពីកម្មវិធីក៏ត្រៀមបន្ថែមនូវវត្តមានតារាចម្រៀងប្រុសស្រី ៣ រូបទៀត ដែល មានដូចជា លោក សៅ ឧត្តម , កញ្ញា វីតា និងកញ្ញា ឌី ស្រីពេជ្រ ។
ក្នុងនោះ លោក សៅ ឧត្តម ក៏ជាតារាចម្រៀងយុវវ័យមួយរូប ដែលហ្វេនៗបានស្គាល់រូបលោកតាមរយៈ់ការបកស្រាយបទចម្រៀងបែបកម្សត់ ទាំងបទសម័យដើម និងសម័យបច្ចុប្បន្ន។ នៅថ្ងៃសៅរ៍នេះ លោកនឹងលើកយកនូវបទចម្រៀងដែលជាបទមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍ជូនទៅដល់ហ្វេនៗអ្នកទស្សនាដោយរីករាយ។
សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីតន្ត្រី Boostrong Rock 2K22 នៅថ្ងៃសៅរ៍ ទី ១៥ ខែ មករា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ