© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការនាំយកនូវចំណីចក្ខុ និងការកំដរអារម្មណ៍តាមរយៈបទចម្រៀងដ៏ពីរោះៗ នៅតែបម្រើជូនទៅដល់ហ្វេនៗអ្នកគាំទ្រកម្មវិធីតន្ត្រីរបស់ស្ថានីយទូរទស្សន៍ភីអិនអិន និងបន្ថែមឲ្យកាន់តែមានភាពទាក់ទាញពីមួយសប្តាហ៍ទៅមួយសប្តាហ៍ទៀតផង។ ជាមួយគ្នានេះដែរ ជារៀងរាល់ថ្ងៃសុក្រ ពីកម្មវិធីប្រគំតន្ត្រី AD Concert 2022 ក៏តែងតែមិនភ្លេចនូវការផ្តល់ជូន ភាពសប្បាយរីករាយ ដោយមានការចូលរួមពីសំណាក់វត្តមានតារាៗចម្រៀង និងសម្តែងជាច្រើនល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តួយ៉ាង ដូចជាសម្រាប់សប្តាហ៍ថ្មី នាថ្ងៃសុក្រនេះ វត្តមានតារាចម្រៀងដ៏មានប្រជាប្រិយភាពពីររូប នឹងធ្វើដំណើរមកកាន់ឆាកតន្ត្រីភីអិនអិន ដែលនឹងធ្វើឲ្យទស្សនិកជនបានទទួលយកនូវទឹកដមសំនៀងរបស់ពួកគាត់យ៉ាងពីរោះ។ នោះគឺ លោក ណុប បាយ៉ារិទ្ធ និងកញ្ញា ចំរើន សុភ័ក្រ ដែលពួកគេទាំងពីរបានត្រៀមខ្លួន ក្នុងការជ្រើសរើសយកនូវបទចម្រៀងដែលជាបទសំណ្វចិត្តមិត្តៗយុវវ័យ និងការសម្តែងក្បាច់រាំជាក្រុមផងដែរ។
បទចម្រៀងចាស់ៗជាច្រើនបទ របស់លោកណុប បាយ៉ារិទ្ធ រួមទាំងបទថ្មីៗផងដែរ នឹងត្រូវបានលើកយកមកបកស្រាយក្រោមសំនៀងផ្ទាល់ដ៏ពីរោះថ្នាក់ថ្នមចិត្តហ្វេនតែម្តង។ បន្ថែមពីនេះទៀត វត្តមានតារាចម្រៀងប្រុសស្រី ២ រូបទៀត ក៏នឹងចូលមកកំដរឲ្យបរិយាកាសតន្ត្រីកាន់តែរីករាយខ្លាំងឡើង នោះគឺ កញ្ញា សុខ ស្រីល័ក្ខ និងលោក សឿម សំនិត ដែលពួកគាត់ទាំងពីរ ក៏ជាតារាដែលមានសមត្ថភាព និងទេពកោសល្យ សិល្បៈ ដែលអាចនឹងធ្វើឲ្យអារម្មណ៍អ្នកទស្សនាធូរស្បើយពីការងារ និងស្រស់ស្រាយផងដែរ។
សូមកុំភ្លេចរង់ចាំទទួលយកពេលវេលានៃការលំហែអារម្មណ៍ពីការប្រគំតន្ត្រី AD Concert 2022 ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី ១៤ ខែ មករា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៧ យប់តទៅ៕
ឧបត្ថម្ភផ្តាច់មុខដោយ:
AD 20ឆ្នាំនៅកម្ពុជា!
តែ AD វីតាមីនC 200% ឆ្ងាញ់...! 1ថ្ងៃ...1ដប...រាងកាយកាន់តែរឹងមាំ!
#ADវីតាមីនC200% #ADCambodiapage
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ