© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឌឿនយ៉ាត ចាប់តាំងពីត្រូវបានលោកពូប្រធានក្រុមហ៊ុនចាប់អារម្មណ៍មកលើខ្លួន ហើយចាយលុយជះសម្ភារៈនិយមឲ្យទៀតនោះ នាងក៏កាន់តែមានចរិតអាត្មានិយមមិនចំណុះអ្នកណា ហើយវាយឬកខ្ពស់ជាងមុន។ សូម្បីតែប្អូនស្រី និងអ៊ំស្រី ក៏លែងជាមនុស្សដែលនៅក្នុងកែវភ្នែកនាងបន្តទៀតដែរ។
ថ្ងៃមួយ ពត៌មានទំនាក់ទំនងស្នេហាភីត ជាប្អូនស្រីឌឿន និងវ៉ារីត ត្រូវបានបែកធ្លាយរហូតមានសារពត៌មានចុះព្រោងព្រៀត ដែលដំណឹងនេះបានធ្វើឲ្យឌឿនយ៉ាតក្តៅក្រហាយជាខ្លាំង។ គ្រប់គ្នា បែរជាយល់ថា ភីតជាឌឿនយ៉ាតទៅវិញ ក៏ដោយសារតែពួកគេមានមុខមាត់ដូចគ្នាបេះបិទ។
ដើម្បីការពារកិត្តិយសខ្លួន មិនចង់ឲ្យខូចឈ្មោះ ឌឿន បានាធ្វើសន្និសិទ្ធពត៌មាន ហើយប្រកាសក្តែងៗថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងវ៉ារីតនោះទេ ហើយទម្លាក់កំហុសគ្រប់យ៉ាងទៅភីតជាប្អូនស្រី។ ពត៌មានមួយនេះ ត្រូវបានចែកចាយលឺដល់អ៊ំស្រីជាអ្នកមើលថែភីត ដែលបានបង្ខំចិត្តឲ្យគាត់ធ្វើរឿងមួយភ្លាមៗ។ ឌឿន ត្រឹកអរក្នុងចិត្ត ក្រោយបានលឺថា អ៊ំស្រីសម្រេចធ្វើរឿងមួយនេះ ដោយមិនខ្វល់ពីការឈឺចាប់អ្នកណាទាំងអស់។
ចង់ដឹងថា តើសាច់រឿងនឹងបកស្រាយលម្អិតជាមួយនឹងឈុតឆាកបែបណាខ្លះទៀត សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «វីថីស្នេហ៍កូនភ្លោះ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ