© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធីតន្ត្រី M-150 Extra Concert តែងតែផ្តល់ជូននូវភាពសប្បាយរីករាយឥតដែនកំណត់ នាពេលទទួលទានអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់របស់បងប្អូនទស្សនិកជន។ អ្វីដែលសំខាន់ វត្តមានរបស់តារាចម្រៀងដែលមកចូលរួមសុទ្ធតែតារាចម្រៀងយុវវ័យ ល្បីៗ អមមកជាមួយបទចម្រៀងពីរោះៗ ក្បាច់រាំថ្មីៗ និងមានបង្ហាញឈុតសម្តែងខ្លីៗដកស្រង់ចេញពីអត្ថន័យនៃបទចម្រៀងផងដែរ។
នៅសប្តាហ៍នេះ ទស្សនិកជននឹងបានទស្សនាបទចម្រៀងមនោសញ្ចេតនា និងបទញាក់ ពីតារាចម្រៀងស្រីរាងតូចច្រឡឹង សម្លេងស្រួយស្រេះពីរោះ នោះគឺកញ្ញា ប៉ាច គីមមួយ។ កញ្ញាក៏ជាតារាចម្រៀងស្រីមួយដួងដែលគ្រប់គ្នាតែងតែសរសើរ និងទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់អ្នកគាំទ្រយុវវ័យ។
ដោយឡែកក៏នៅមានតារាចម្រៀងប្រុសស្រីបីដួងទៀតដែលសុទ្ធសឹងតែជាតារាពន្លកថ្មីដួចគ្នា តែសម្លេងសុទ្ធតែមានទឹកដម ស្តាប់ហើយចង់ស្តាប់ទៀតមានដូចជា លោក សយ រតនៈ កញ្ញា ប្រេម៉ា និងកញ្ញា សុខ មុន្នីល័ក្ខ ។
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធីតន្ត្រី M-150 Extra Concert ផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១:០០ ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត