© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីកម្សាន្ត Freshy Winner របស់ស្ថានីយទូរទស្សន៍ ភីអិនអិន បានវិលចូលមកដល់សប្តាហ៍ថ្មីទៀតហើយ ជាមួយការលេងហ្គេមជាច្រើនដែលសុទ្ធសឹងតែជាហ្គេមផ្តល់ជូននូវចំណេះដឹងនឹងភាពសប្បាយរីករាយ ដោយមានវត្តមានរបស់តារាល្បីៗចូលរួម។ជាការពិតណាស់ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីមួយនេះតែងតែបានអញ្ជើញតារាចម្រៀង តារាសម្តែង អ្នករាំអាជីព ឬតារាកំប្លែង ចូលរួមលេង ក្នុងគោលបំណងអោយទស្សនិកជនបានបំបាត់នូវរាល់ទុក្ខកង្វល់ទាំងឡាយ មកសប្បាយជាមួយកម្មវិធីរយៈពេលមួយម៉ោងពេញតែម្តង។
នៅសប្តាហ៍នេះពីកម្មវីធីនឹងមានវត្តមានតារាចម្រៀងអាជីពពន្លកថ្មីល្បីៗបួនដួងទៀតហើយ មកលេងក្នុងកម្មវិធី រួមមាន កញ្ញា សុវត្ថឌី ធារិកា លោក វេហាស៍ ជាបេក្ខភាពប្រជែងក្នុងក្រុមទឹកប៉ោម និងមួយក្រុមទៀតគឺក្រុមក្រូចច្របាច់មានវត្តមានលោក ង៉ូត សិលា និងកញ្ញា ដា អារីយ៉ា។
ទាំងបួនដួងនឹងបង្ហាញពីភាពប៉ិនប្រសប់របស់ខ្លួនដើម្បីធ្វើយ៉ាងណាឈ្នះដៃគូប្រកួត ឈានទៅលេងនៅវគ្គចុងក្រោយដែលជាវគ្គឆ្លើយសំនួរយកទឹកប្រាក់រហូតដល់ទៅប្រាំលានរៀល។ តើសប្តាហ៍នេះក្រុមទឹកប៉ោម ឬក្រុមក្រូចច្របាច់ ដែលនឹងត្រូវឡើងទៅលេងនៅវគ្គចុងក្រោយ? តើទឹកប្រាក់ប្រាំលានរៀលនេះត្រូវធ្លាកទៅលើក្រុមឈ្នះទាំងអសឬយ៉ាងណា?
ដូច្នេះដើម្បីចង់ជ្រាបច្បាស់កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
Freshy Winner នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត