© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី គ្រួសាររីករាយ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន បានវិលត្រឡប់មកវិញសារជាថ្មីម្តងទៀតហើយដោយមានវត្តមានរបស់កុមារី បូរី សម្បត្តិ រួមនឹងបងស្រីដ៏ស្រស់ស្អាត ចាប់ដៃគ្នាឡើងមកលេងក្នុងកម្មវិធី ដើម្បីដណ្តើមយករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធី។
សង្កេតឃើញថាកុមារី សម្បត្តិ ពិតជាមានភាពក្លាហានមិនធម្មតាដែលហ៊ានឡើងមកបញ្ចេញសមត្ថភាពរបស់ខ្លួន រួមទាំងកាយវិការ និងការនិយាយស្តី មួយៗច្បាស់ៗ និងមានភាពជឿជាក់។ មិនត្រឹមតែប៉ុណ្ណោះបងស្រីដែលចូលរួមលេងជាមួយប្អូន ក៏មានភាពវៃឆ្លាតដូចគ្នា រាល់ការពន្យល់របស់ សម្បត្តិ គឺនាងខំស្តាប់ដោយការយកចិត្តទុកដាក់និងផ្តល់ចម្លើយយ៉ាងមានទំនុកចិត្តតែម្តង។ ប្អូនស្រីក៏ពូកែ បងស្រីក៏ពូកែ តើលទ្ធផលសម្រាប់វគ្គនីមួយៗ បានល្អដែរឬទេ?
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមបញ្ជាក់ដែរថាសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតាចូលរួមលេងហ្គេមក្នុងកម្មវិធី គ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ឆាតមកកាន់ទំព័រហ្វេសប៊ុគផ្លូវការរបស់ភីអិនអិន Pnn-Tv Cambodia។ លក្ខខណ្ឌសម្រាប់ប្អូនៗកុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ឆ្នាំដល់៨ឆ្នាំ។
ស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ vanneth