© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
គំនុំ និងការឈឺចាប់ បានបង្ខំឲ្យលីនក្លាយជាមនុស្សអាត្មានិយម រហូតយកកូនៗធ្វើជាឧបករណ៍សងសឹងគ្រួសារខាងប្តី។ ចុងក្រោយ អ្នកដែលត្រូវទទួលកម្ម គឺជាកូនៗទៅវិញ ជាពិសេស អើយ ត្រូវមានជំងឺប្រចាំកាយជាប់ទៀតផង។
អើយ ត្រូវបានគ្រូពេទ្យបង្ហាញប្រាប់ពីជំងឺខ្លួនឯង គឺមហារីកដំណាក់កាលចុងក្រោយ ហើយដំណឹងដ៏អាក្រក់នេះ ទើបសម្រេចចិត្តឲ្យអើយត្រូវតែមានកូនជាមួយនឹងលីតា ដើម្បីស្នងត្រកូលជំនួសខ្លួន។ នៅថ្ងៃដែលលីន បានទៅមើលអើយនៅឯមន្ទីរពេទ្យ លីន មានចិត្តខឹងអើយយ៉ាងខ្លាំង ដោយបណ្តោយឲ្យមានទាយាទស្នងត្រកូលដល់ឪពុក ប៉ុន្តែក្រោយពីបានស្តាប់ពាក្យសម្តីដ៏មានអត្ថន័យរបស់អើយហើយ ទើបលីនមានចិត្តអាណិតកូន និងសោកស្តាយទង្វើខ្លួន។
អើយ ធ្វើឲ្យលីតាមានកូន ក៏ព្រោះតែចង់ឲ្យមានមនុស្សម្នាក់ទៀតជំនួសខ្លួន នៅថ្ងៃណាមួយដែលគេចាកចេញពីគ្រប់គ្នា។ អើយ មិនចង់លីនជាម្តាយមានអារម្មណ៍ថាស្លាប់ចិត្ត ដូចនេះ មានតែការបន្សល់ទុកជាចៅ ដើម្បីលួងលោមចិត្តនៅថ្ងៃនោះមកដល់។ ចំណែកឯ ម៉ៃវិញ ជាប្អូនស្រីដែលមិនយល់ពីអ្នកណាទាំងអស់ គេខ្វល់តែម្យ៉ាងគឺខ្លាចបាត់បងនឿមេឃ ជាស្វាមី ក៏ព្រោះតែនឿ មេឃ មានចិត្តស្រឡាញ់ទៅអើយ ជាបុរសដូចគ្នា។
ដំណើរសាច់រឿង នៅភាគនេះ នឹងបង្ហាញឲ្យកាន់តែច្បាស់ពីជីវិតរបស់អើយ និងវិវាទស្នេហាត្រីកោណ នឿ មេឃ និងម៉ៃ។ តើលីន នឹងសម្រេចចិត្តលើជីវិតគូរបស់កូនទាំងពីរបែបណាទៀត? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «ស្រមោលស្នេហ៍អភ័ព្វ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ