© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
គំនូរថ្មមួយប្រភេទ ដែលមានឈ្មោះថា ផាំងឡាយ គឺជាវត្ថុទិព្វរបស់ទេពធីតា ទាន់ម៊ូ ហើយវាក៏អាចធ្វើឲ្យអ្នកដែលប្រើប្រាស់វាអាប្រែក្រឡាបានទៅដល់រូបរាងរាប់មឺុនប្រភេទ និងអាចទម្លុះនរកបាន៩ជាន់ទៀត។ ដើម្បីកម្ចាត់ ពួកអារក្ស និងបិសាចបាន ទាន់ម៊ូ និងទេវបុត្រ បានត្រិះរិះពិចារណារកវិធីធ្វើយ៉ាងណា អាចទៅដល់ទីកន្លែងរបស់ពួកអារក្សទាំងអស់នោះបាន។
វិធីតែម្យ៉ាង គឺត្រូវប្រើប្រាស់គំនូរថ្មផាំងឡាយ ក្នុងការប្រែក្រឡាដើម្បីទប់ទល់នឹងពួកអារក្ស ប៉ុន្តែគួរឲ្យសោកស្តាយ បំណែកនៃវត្ថទិព្វនេះត្រូវបានគេលួចបាត់ទៅហើយ។ ទេពធីតាទាន់ម៊ូ រួមគ្នានឹងទេវបុត្រ ដោះស្រាយរកដើមហេតុនៃការបាត់ទៅរបស់បំបែកគំនូរថ្មផាំងឡាយនេះ ដោយសុំការប្រឹក្សាយោបល់ពីឪពុកធម៌របស់ខ្លួន។
ចំណុចពិសេសនៃគំនូរផាំងឡាយនេះ គឺមានទំនាញស្រូបទាញម្យ៉ាង ប្រសិនបើអ្នកណាម្នាក់កាត់យកបំណែកណាមួយទៅទុកនៅក្បែរ ឬនៅក្នុងខ្លួន នោះវានឹងមានកម្លាំងទំនាញគ្នា រត់សំដៅទៅរកអ្នកនោះភ្លាម។ វាមិនខុសគ្នា ពីដុំដែកឆក់នោះឡើយ ដោយការបកស្រាយអាថ៌កំបាំងនេះ បានធ្វើឲ្យទាន់ម៊ូអាចដឹងបានដឹងថា តើអ្នកណាជាអ្នកនៅពីក្រោយនៃការលួចយក បំណែកវត្ថទិព្វរបស់ខ្លួន។ ហុងឡ័ន ដែលជាមនុស្សជំនិតនៅក្បែរទេពធីតាទាន់ម៊ូ ត្រូវបានពួកបីសាច និងអារក្សចាប់ខ្លួន ដោយបង្ខំឲ្យលួចយកបំណែកវត្ថុទិព្វដែលនៅសេសសល់នៅនឹងទេពធីតាទាន់ម៊ូ យកមកឲ្យខ្លួនឲ្យអស់។
ដំណើរសាច់រឿងនៅក្នុងភាគនេះ នឹងបង្ហាញលម្អិតពីឈុតឆាកនៃយុទ្ធសិល្បិ៍ វេទមន្តក្នុងការស្វែងរកបំណែកគំនូវថ្មផាំងឡាយរបស់ទេពធីតាទាន់ម៊ូយ៉ាងជក់ចិត្ត។ ទាំងអស់នោះ មាននៅក្នុងរឿង «និស្ស័យស្នេហ៍ទេព្តាចាំជាតិ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ